រដ្ឋា​ភិ​បា​ល​​ចេញ​បទប​​ញ្ជាឱ្យផ្អាកកា​រប្រឡ​ងជ្រើសរើ​ស​មន្រ្តីរាជកា​រថ្មីឆ្នាំ២០២៣

 សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាឱ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មីឆ្នាំ២០២៣បន្ទាប់ពីទទួលបានសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣នេះ។នេះបើយោងតាមសារសម្លេងរបស់សម្តេចអធិបតីនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ក៏បានណែនាំឱ្យរង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី។សម្តេចធិបតីបានបញ្ជាក់ថា «ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ"។សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្តថា "គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តីមុខងារសាធារណៈ ដែលក្នុងនោះខមផូនិនសំខាន់ គឺការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី អញ្ចឹងដើម្បីឱ្យចេញដេប៉ាសុក្រិតភាពតែម្តង គឺខ្ញុំសូមផ្អាក ការប្រឡងជ្រើសរើសមន្រ្តីចាប់ពីពេលនេះទៅរហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ខាងមុខរួច"៕AKP

Powered by Blogger.