សមត្ថកិ​​ច្ចគួរ​ស្រាវជ្រាវវែ​​កមុ​ខ​ព្រះរាជសា​រ​រញ្ជួយ​ពិ​ភ​ព​គុនសម្អុយអ្នក​​សារព័ត៌មានមួ​យប្រទេ​សនេះ​?

ក្នុង​១​ខែៗមានអ្នកកាសែតចន្លោះ​ចាប់ពី៧០០​ទៅដល់ ៩០០​អង្គភាពចង់មួយប្រទេសទៅហើយបានសម្រុកទៅយក​លុយនៅកាស៊ី​ណូថប​ដាយ​អឺ​ម៉ិ​នស្ថិតនៅតាម​ផ្លូវជាតិ​លេខ​២ ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ប្រទេស​កម្ពុជា ។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹងគណ​:​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូថប​ដាយ​អឺ​ម៉ិ​ន នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​ដោយ​មិនមាន​ការចុះ​ហត្ថលេខា​ឬ​វាយ​ត្រា​សម្គាល់​អ្វី​ឡើយ ។

លោកហ៊ុយវណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានិងលោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា។សហការី


បើតាមលោក ខៀវ កាញារីទ្ធ​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បច្ចុប្បន្ន​ជា អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម បាន​បង្ហោះ​រូបភាព​ក្នុង​ហ្វេ​ស៊ុ​កដោយ​ស​សេរ​ថា(​ព្រះរាជសារ​រញ្ជួយ​ពិភព​គុន !)ក្នុងនោះ​ខាង​កាស៊ីណូ ដល់​ថ្នាក់​ចេញ​សេចក្តីជូនដំណឹង​ថា : សូម​ជម្រាបជូនដំណឹង​ដល់​បងប្អូន​ដែលជា​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ជ្រាបថា៖ កន្លងមក ក្រោយពី​រដូវ​កូ​វី ក្រុមហ៊ុន​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ជា​លក្ខ​ណៈ​មនោសញ្ចេតនា​សំរាប់​បាយ​-​ទឹក និង​សាំងដល់​បងប្អូន​អ្នក​សារព័ត៌​យើង​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ទីនេះ បើទោះបីជា​តិចក្តី ច្រើនក្តី ទៅតាម​លទ្ធភាព​របស់​ក្រុមហ៊ុន មិនដែល​អាក់ខាន​ឡើយ​។​ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ បងប្អូន​អ្នកសារព័ត៌មាន​យើង​បាន ចូល​មកសុំ​ប្រាក់ឧបត្ថម្ភ​នោះ មាន​ចំនួន​ច្រើន​ហួសហេតុ​ពេក ដោយ​ក្នុង​១​ខែៗ ចន្លោះ​ចាប់ពី ៧០០​អង្គភាព ទៅដល់ ៩០០​អង្គភាព ធ្វើឱ្យ​ក្រុមហ៊ុន​មិនអាច​មាន លទ្ធភាព​ដោះស្រាយ​ជូន​បាន​។​​ដូច្នេះ​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​តទៅ ក្រុមហ៊ុន​នឹងមិន​មានការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទាំងអស់​ទៀត​ទេ​។ អាស្រ័យហេតុនេះ សូម​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទាំងអស់​ដែល​ឆ្លងកាត់​ទីនេះ ជ្រាប​ជា​ព័ត៌មាន​។​ចំណែកលោកហ៊ុយវណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាវិញលោកអំពាវនាវសមត្ថកិច្ចភាគីពាក់ព័ន្ធគួរចាត់វិធានការពិនិត្យរឿងនេះឲ្យបានបានច្បាស់លាស់។


រីឯលោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជាលោកបានថ្លែងថាតួលេខដ៏ច្រើនយ៉ាងនេះមានតែសម្អុយអ្នកសារព័ត៌មានតែប៉ុណ្ណោះលោកអំពាវនាវឲ្យសមត្ថកិច្ចវែកមុខមេខ្លោងអ្នកចេញព្រះរាជសារ​រញ្ជួយ​ពិភព​គុននេះ។

លោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា។សហការី

​សូមបញ្ជាក់ថាបើ​មាន​អ្នកសារព័ត៌មាន បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការទទួលប្រាក់ ឬ​សុំ​ប្រាក់ ដូច​ការលើកឡើង​ខាងលើនេះ ខុស​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ធ្ងន់ធ្ងរ​បំផុត !ខណៈ​ខ្លួន​គ្មាន​តួនាទី​អ្វី​ក្រៅពី ប្រើ​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​យកមក​ផលិត និពន្ធ ផ្សព្វផ្សាយ ប្រកបដោយ​វិជ្ជាជីវៈ ។ ដោយឡែក​ខាង​ម្ចាស់​កាស៊ីណូ ហេតុអ្វី​ត្រូវ​ចាំបាច់ ចំណាយ​ថវិកា​ដើម្បី​ផ្ដល់ជូន​អ្នកសារព័ត៌មាន រហូតដល់​មួយ​យ​ខែ​ចាប់ពី ៧០០ អង្គភាព ទៅ ៩០០ អង្គភាព ? តើ​កាស៊ីណូ​មួយ​នេះ​មាន​អ្វីដែល​មិន​ស្របច្បាប់​បាន​ត្រូវ​សូកលុយ​កាសែតនោះ​? ៕

Powered by Blogger.