សម្តេចម​ហាបវរធិ​បតីប្រកាសគោ​លន​យោបាយកំណែទម្រង់រប​ស់រាជ​រដ្ឋាភិ​បាល​អាណត្តិថ្មី

 នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាស​ឱ្យដឹងថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មីគឺផ្តោត​ដំបូងទៅ​លើ​កំណែទម្រង់មុខងារសាធារណៈនិងការប្រឡងជ្រើសរើសមន្រ្តីចូលក្រមខណ្ឌ ដោយឈរ​លើ​គោលការណ៍ “អ្នកចេះគឺជាប់”។ 

ការប្រកាសរបស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុង​ឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តា​រោង​ចក្រសហគ្រាសដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ​សៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ មានប្រសាសន៍ថា៖ «ដំបូងយើងត្រូវប្រឡង​រៀប​ចំយន្តការថ្នាក់កណ្តាលស្រដៀង ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡង​បាក់ឌុបដែរ។ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នាធ្វើយ៉ា​ងណា ដើម្បីធានាឱ្យ បាននូវភាព​ត្រឹម ត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះគឺជាប់» នេះហើយជាគោលការណ៍​របស់​យើង»។ សម្តេចធិបតីបាន គូសបញ្ជាក់ថា ចាប់ពីពេល នេះទៅគឺមានយន្តការតែមួយនៃ​ការ​ជ្រើស​​រើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តី ក្រមខណ្ឌយន្តការថ្នាក់ជាតិ​ឱ្យ​បានយុត្តិធម៌។  ដោយឡែក មន្រ្តីកិច្ចសន្យាប្រគល់សិទ្ធិជូនក្រសួង ស្ថាប័នសាមីបន្តធ្វើ  នីតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់និងថ្មី ដើម្បីធ្វើការជាមួយគ្នា នឹងបន្តពិនិត្យមើល ដើម្បី ពង្រឹង ការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំ​ឱ្យមានតែបរិមាណតែគ្មានគុណភាពពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណា​ឱ្យចំគោលដៅ​តែ​ម្តង៕AKP

Powered by Blogger.