នាយ​ក​​រដ្ឋមន្ត្រី​កម្ពុជា​ថ្មី​ទៅ​បំ​​ពេញ​ទស្សនកិច្ច​​នៅ​ប្រទេ​ស​ចិន

 លោកហ៊ុន ម៉ាណែតនាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ដល់​ទីក្រុង​ប៉េកាំង​ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល៣ថ្ងៃ​នៅ​ប្រទេស​ចិន​ហើយ​នឹង​ជួប​ជាមួយ​មន្ត្រី​កំពូលៗ។

ស្ថានីយទូរទស្សន៍ CGTN បានបង្ហោះនៅលើបណ្ដាញសង្គម Weibo ថា “នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំងដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិន”។CGTN បានបន្ថែមថា “នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតចាប់តាំងពីលោកចូលកាន់តំណែង” ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះប្រទេសចិននិងកម្ពុជាប្រារព្ធខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូត។សារព័ត៌មាន​កម្ពុជា​បាន​បង្ហោះ​រូបថត​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន ម៉ាណែត និង​ភរិយា​ឡើង​យន្តហោះ​ទៅ​ប្រទេស​ចិន ហើយ​ថា ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ទី ១៤-១៦ ខែ​កញ្ញា ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ចិន Li Qiang។អ្នកនាំពាក្យនាយករដ្ឋមន្រ្តីកម្ពុជា លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត គ្រោងនឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Li Qiang និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។លោកក៏នឹងជួបជាមួយប្រធានាធិបតី Xi Jinping និងប្រធានរដ្ឋសភាចិន Zhao Leji ផងដែរ។បន្ទាប់មក លោក ហ៊ុន ម៉ាណែត នឹងទៅទីក្រុងណាននីងដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។ដំណើរទស្សនៈកិច្ចនេះនឹងក្លាយជាដំណើរទស្សនៈកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុន៕ប្រភពAFP, Khmer Times

Powered by Blogger.