សម្តេចនា​យករដ្ឋមន្ត្រី៖ខ្ញុំបាន​សម្រេច​បន្ថែម២​ដុល្លារក្នុង១​ខែទៅលើ​តួលេខ​២០២​​​ដុល្លារ

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទទួលបានរបាយការណ៍ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងប​ណ្ដុះ​បណ្ដាលវិជ្ជាជីវៈ អំពី​ល​ទ្ធ​ផ​ល​បោះ​ឆ្នោ​ត​រ​បស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើ​តួ​​លេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេ​ខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោ​យ​ក្នុ​ង​នោះ តួលេខ ២០២ដុល្លារ ទទួល​បាន​ស​ម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទ​ទួលបានសម្លេង ៥ លើ ៥១សម្លេង។ យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតា​មច្បាប់​ស្តីពី​ប្រាក់​ឈ្នួ​ល​អ​ប្ប​បរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជា​តួ​លេ​ខ​ប្រា​ក់​ឈ្នួ​លអប្បបរមាសម្រាប់ឆ្នាំ២០២៤។

ពាក់ព័ន្ធការចរចាប្រាក់ឈ្នួលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានតា​មដាន​យ៉ាងយ​កចិ​ត្តទុ​ក​ដា​ក់​តាំងពីពេលចាប់ផ្តើម។ ការជួយ​លើ​ក​ក​ម្ពស់​ជីវ​ភាព​រស់​នៅ​រ​បស់ប្រជាពលរដ្ឋរួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈ​រលើ​មូ​ល​ដ្ឋា​ន​នៃ​លទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិ​យោជក​។ស​ម្ដេ​ច​បា​ន​គូ​ស​បញ្ជាក់ថា«ខ្ញុំបា​ន​ស​ម្រេ​ច​ប​ន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែ​ល​ជាលទ្ធផ​ល​បោះ​​ឆ្នោ​តរ​ប​ស់​ក្រុ​ម​ប្រឹ​ក្សា​ជា​តិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះប្រាក់ឈ្នួ​លអប្ប​បរ​មាថ្មី​សម្រាប់ឆ្នាំ២០២៤ គឺ ២០​៤​ដុល្លារ ក្នុង១ខែ»។ សម្ដេចធិបតី បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយ​និង​​ជូ​នដំណឹងដល់បងប្អូនកម្មករនិយោជិតក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី​ សូ​មជ​ម្រាបជូន​ប​ង​ប្អូ​ន​ក​ម្ម​ក​រ​និ​យោ​ជិ​ត និងសា​ធា​រណជនថា សម្ដេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់​ព័​ន្ធ​ពិ​និ​ត្យ​តា​ម​ដាន និងដាក់វិធានការបន្ថែម ដើ​ម្បីពិ​និត្យ​លទ្ធ​ភាព​កាត់​បន្ថ​យប​ន្ទុក​ចំណា​យរ​ប​ស់​ប​ង​ប្អូ​នក​ម្ម​ករនិយោជិត។ទន្ទឹមនឹងនេះ សម្ដេចធិបតី នឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាង​មុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅ​បង្កើ​នភា​ព​ប្រ​កួ​ត​ប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។សម្ដេចធិបតី សូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេ​សភា​គី​តំ​ណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និង​ស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕AKP

Powered by Blogger.