ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបានអះអាងថាកម្ពុជាមិនមែនជាប្រទេសមានខ្លាំង។ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។
|
|
ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ាណែតគឺជាការឆ្លើយតបនឹងប្រជាពលរដ្ឋមួយចំនួនដែលបានចោទសួរថាតើរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាខ្លះ។ ការចោទសួរនេះ ដោយពលរដ្ឋមួយចំនួនបានប្រៀបធៀបរវាងរដ្ឋាភិបាលថ្មីរបស់កម្ពុជានិងរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដែលចាប់កំណើតដំណាលគ្នាដឹកនាំដោយមនុស្សថ្មីដូចគ្នា តែពលរដ្ឋខ្លះមើលឃើញថា ម្ចាស់ឆ្នោតបែរជាទទួលបានមកវិញមិនដូចគ្នា។ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩កញ្ញា បានលើកយកឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ពីក្រសួងសង្គមកិច្ច អំពីទិន្នន័យសាច់ប្រាក់ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងគ្រួសារងាយរងហានិភ័យដោយអតិផរណាឬការឡើងថ្លៃទំនិញ។បើតាមប្រមុខរដ្ឋាភិបាលដែលទើបកាន់អំណាចបានជាងមួយខែមកនេះ គឺរដ្ឋបានចំណាយប្រាក់អស់ជាង ១ពាន់ ២រយលានដុល្លារហើយ សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមអនុវត្តតាំងពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានជាង ២លាន៧សែននាក់ ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ជិត ១ពាន់២០០លានដុល្លារ។ លើសពីនេះរដ្ឋក៏បាន ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលមកទល់ពេលនេះបានចំណាយថវិកាជិត ២៧ លានដុល្លារ។ ចំណែក ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នោះ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ជាង ១លាន៨សែននាក់ បានចំណាយថវិកាសរុប ជាង៤២លានដុល្លារ គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣។សូមបញ្ជាក់ថា ការចំណាយថវិកាជាតិសម្រាប់ជួយពលរដ្ឋទាំង៣ប្រភេទនេះ គឺបានអនុវត្តតាំងពីរដ្ឋាភិបាលអាណត្តិទី៦មកម្ល៉េះ និងកំពុងបន្តអនុវត្តន៍នៅអាណត្តិទី៧នេះទៀត៕RFI
Post a Comment