ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃកើនឡើងដល់២,៥៨ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូង
របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានចំនួន ២,៥៨៥ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំនេះ ធ្លាក់ចុះ ១៩,៩ ភាគរយធៀបនឹងឆ្នាំមុន។
របាយការណ៍បានចង្អុលបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញទៅប្រទេសថៃមានតម្លៃ៦៤៦លានដុល្លារ កើនឡើង ៥,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីប្រទេសថៃធ្លាក់ចុះ ២៥,៨ភាគរយ មកនៅត្រឹម ១,៩៣៨លានដុល្លារ។ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសថៃរួមមាន វាយនភ័ណ្ឌ ផលិតផលកសិកម្ម ត្បូង វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ការនាំចូលពីប្រទេសថៃភាគច្រើនជាត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ គ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់។លោក នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជានៅថ្ងៃទី២៨កញ្ញា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅភ្នំពេញ លោក សេដ្ឋា ថាវីស៊ីន និងឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត នឹងមានជំនួបពិភាក្សាទ្វេភាគី សំដៅរៀបចំផែនការសកម្មភាព ដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត និងពង្រីកវិសាលភាពទូលំទូលាយនៃទំនាក់ទំនងផលប្រយោជន៍ទៅវិញទៅមក ក្រោមក្របខណ្ឌទ្វេភាគី និងពហុភាគី។មេដឹកនាំទាំងពីរនឹងចូលរួមក្នុងពិធីប្រគល់ជូនមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះក្នុងក្រុងប៉ោយប៉ែត ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគី៕AKP/Khmer Times
Post a Comment