កង​ទ័​ព​ចិ​ន​ត្រឡប់​មក​​​មាតុប្រទេស​​វិញ​បន្ទាប់​​ពី​បានធ្វើ​ស​ម​យុទ្ធ​«​ទេវ​តា​សន្តិភា​ព​ឆ្នាំ​២​០​២៣»រួមគ្នាជាមួ​យ​កម្ពុជា​

ក្រុមគ្រូពេទ្យយោធា«ទេវតាសន្តិភាព»របស់ចិនបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Nanning Wuxu ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមជើងយន្តហោះ Y-20 ជាច្រើនគ្រឿង នៅថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីពួកគេបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធ «ទេវតាសន្តិភាព-២០២៣»ចិន-កម្ពុជានិងសកម្មភាពផ្នែកសេវាវេជ្ជសាស្រ្តផ្សេងទៀត។ក្នុងរយៈពេល១៣ថ្ងៃនៅកម្ពុជា កងទ័ពចិន និងកម្ពុជាបានធ្វើលំហាត់សមយុទ្ធរួមគ្នាជាលើកដំបូង ដែលផ្តោតលើ “ការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រមនុស្សធម៌អន្តរជាតិក្នុងគ្រោះមហន្តរាយទឹកជំនន់និងខ្យល់ព្យុះ”ដែលបានជួយបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីរវាងយោធាទាំង២។ក្នុងសមយុទ្ធរួមគ្នានេះក្រុមគ្រូពេទ្យយោធាចិនក៏បានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រមកពី ៣១ ផ្នែកផ្សេងៗគ្នា ដើម្បីផ្តល់ការព្យាបាល ថ្នាំពេទ្យ ការអប់រំបែបវិទ្យាសាស្ត្រ និងបង្រៀនដល់បុគ្គលិកយោធា និងជនស៊ីវិលកម្ពុជាជិត ២០០០នាក់ និងបានចែកចាយឱសថ៨៥ប្រភេទដែលមាន ៧.៧០០កញ្ចប់ ដោយទទួលបានការកោតសរសើរពីសហគមន៍មូលដ្ឋានយ៉ាងខ្លាំង។

ក្រុមគ្រូពេទ្យយោធាចិនដែលរៀបចំចាកចេញ។ China Military online

ដើម្បីសាកល្បងការហោះហើរឆ្លងប្រទេស និងសមត្ថភាពជម្លៀសជនរងគ្រោះ យន្តហោះសង្គ្រោះបន្ទាន់ Y-9 និងយន្តហោះដឹកជញ្ជូន Y-20 ត្រូវបានដាក់អោយហោះហើរឆ្លងប្រទេសចំនួនបី រួមមានវៀតណាម ឡាវ និងកម្ពុជា។ យន្តហោះដឹកជញ្ជូន Y-20 ត្រូវបានប្រើប្រាស់ចំពោះការដាក់ពង្រាយនិងដឹកជញ្ជូនជនជាតិចិន និងសម្ភារៈ។ សម្ភារ និងបរិក្ខារពេទ្យជិត ១,០០០មុខ ត្រូវបានដឹកជញ្ជូនដោយប្រើជើងទម្រ​( modular pallets )សម្រាប់ធ្វើសមយុទ្ធ ដែលបង្កើនប្រសិទ្ធភាពប្រតិបត្តិការយ៉ាងខ្លាំង។មន្ត្រីម្នាក់មកពីនាយកដ្ឋានគាំទ្រផ្នែកភស្តុភារនៃគណៈកម្មការយោធាមជ្ឈិមចិនបានចង្អុលបង្ហាញថាសមយុទ្ធរួមនេះមិនត្រឹមតែជាការសាកល្បងហោះហើរឆ្លងប្រទេសនិងសមត្ថភាពជម្លៀសជនរងគ្រោះដោយប្រើយន្តហោះដឹកជញ្ជូនយោធាដ៏ធំប៉ុណ្ណោះទេ។ប៉ុន្តែក៏ជាកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងសមយុទ្ធបណ្តុះបណ្តាលសម្រាប់សេវាវេជ្ជសាស្រ្ត និងកងកម្លាំងផងដែរ។ China Military online/Khmer Times


Powered by Blogger.