ការឆបោកឆ្លងដែននឹងមានក្នុងរបៀបវារៈក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃ
រដ្ឋមន្ត្រីការបរទេសថៃ លោក ប៉ានព្រី ផាថាណា នុកន (Parnpree Bahiddha-Nukara) បាននិយាយថា ប្រទេសថៃនឹងពិភាក្សាជាមួយកម្ពុជាអំពីករណីក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលប្រតិបត្តិការនៅតាមព្រំដែននៅពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ជួបគ្នាក្នុងសប្តាហ៍នេះ។លោក ប៉ានព្រី បាននិយាយថា ក្រុមឆបោកបានរំខាន និងបានបង្កការខូចខាតជាច្រើនដល់សាធារណជនថៃ ដោយលោកបន្ថែមថា ចាំបាច់ត្រូវធ្វើការបង្ក្រាបជាបន្ទាន់។នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែលក្នុងអំឡុងពេលនោះលោកនឹងជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កម្ពុជាជាប្រទេសអាស៊ានដំបូងគេដែលលោក សេដ្ឋា ថាវីស៊ីន នឹងធ្វើទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាផ្លូវការកាលពីដើមខែនេះ។លោក ប៉ានព្រី បាននិយាយថាប្រទេសថៃចង់បង្ក្រាបប្រតិបត្តិការក្រុមឆបោកទាំងអស់ មិនមែនម្តងមួយៗនោះទេ បើមិនដូច្នោះវានឹងក្លាយជាការងារគ្មានទីបញ្ចប់។
Post a Comment