អ្នក​នាំពា​ក្យក្រសួង​មហាផ្ទៃបំភ្លឺចំ​ពោះ​ករណីការ​ចុះផ្សាយ​ថា​​មន្ត្រីនគរបាលម្នាក់ចូ​​លធ្វើការ​៣ឆ្នាំឡើង​ស័ក្តិ៤និងតួនាទី​ជា​នាយរងការិ​យា​ល័​យ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺចំពោះករណីការចុះផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួន ថា “មន្ត្រីនគរបាលម្នាក់ ចូលធ្វើការបាន ៣ឆ្នាំ ឡើងស័ក្តិ៤ និងឡើងតួនាទីជានាយរងការិយាល័យ”។

រូបភាពសហការី

សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត អត្តលេខ ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។សេចក្តីបំភ្លឺព័ត៌មានដដែល អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា ការដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលរូបនេះ គឺបានអនុវត្តតាមមាត្រា១៤ នៃព្រះរាជក្រឹត្យខាងលើយ៉ាងហ្មត់ចត់ ពោលគឺបានបំពេញនូវលក្ខណៈសម្បត្តិជាអាទិ៍ “ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទ និងសីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនងការងារ សុខភាព និងចំណេះដឹង”។ លើសពីនេះក៏យោងលើមាត្រា១៦ នៃព្រះរាជក្រឹត្យដដែល ដែលបានចែងយ៉ាងជាក់លាក់ថា “ក្នុងករណីមន្ត្រីនគរបាលជាតិកម្ពុជាណាម្នាក់បំពេញការងារមានស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ ដោយពុំគិតពីលក្ខខណ្ឌ និងអតីតភាពឡើយ”។ ម្យ៉ាងទៀតយោងតាមគោលការណ៍ “បំពេញប្រអប់” ដែលបាននិងកំពុងអនុវត្តការដំឡើងឋានន្តរស័ក្តិ គឺបានធ្វើស្របនឹងមុខតំណែងជា “នាយរងការិយាល័យ” ដោយផ្អែកតាមបញ្ញត្តិទាំងឡាយនៃព្រះរាជក្រឹត្យខាងលើ និងលិខិតបទដ្ឋានគតិយុត្តនានាឥតប្រាសចាក។សូមអានសេចក្តីបំភ្លឺព័ត៌មានខាងក្រោម។




Powered by Blogger.