ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅសាធារណរដ្ឋឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធហើយក៏ជាការបំពេញបេសកកម្មទៅក្រៅប្រទេសជាលើកដំបូងផងដែរក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
|
|
នៅក្នុងសារលិខិតអញ្ជើញនិងអបអរសាទររបស់ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលទីភ្នាក់ងារ សារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ បានគូសបញ្ជាក់ថា ក្រៅពីអបអរសាទរក្នុងការកាន់តំណែងជាផ្លូវការនាពេលកន្លងទៅថ្មីៗនេះលោកJokoWidodoក៏បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញានេះ ព្រមទាំងចូលរួមវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN-INDO-PACIFIC) ក្រោមមូលបទ៖ ការអនុវត្តនូវចក្ខុវិស័យអាស៊ានទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកញ្ញាផងដែរ។លោកប្រធានាធិបតី ក៏បានជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ពីការអញ្ជើញសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនិងកិច្ចប្រជុំចង្អៀតផងដែរ ដោយយោងទៅលើការសន្មត់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សូមបញ្ជាក់ថា បើយោងទៅលើកម្មវិធីបន្ទាប់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញានេះផងដែរ៕AKP
Post a Comment