ក្រសួងកសិកម្មស្នើខាមបូចាឲ្យដកឈ្មោះលោកឌិត ទីណាចេញពីអត្ថបទព័ត៌មាន
ក្រសួងកសិកម្មបានចេញលិខិតទៅកាន់និពន្ធនាយកសារព័ត៌មានខាមបូចា ដោយស្នើឲ្យដកឈ្មោះលោក ឌិត ទីណា រដ្ឋមន្ត្រី កសិកម្ម ចេញពីអត្ថបទព័ត៌មានទាក់ទងនឹងករណីវាយដំលើ លោក នី ណាក់ អ្នកជំនាញកសិកម្ម។ ខាមបូចា បានចុះផ្សាយអត្ថបទមួយ ទាំងភាសាខ្មែរ និងអង់គ្លេស នៅថ្ងៃទី១៥កញ្ញា ក្រោមចំណងជើងថា «ក្រុមគ្រួសាររបស់សកម្មជនសង្គមដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរទាមទាររកយុត្តិធម៌»។ នេះគឺជារឿងរ៉ាវរបស់ លោក នី ណាក់ ដែលត្រូវបានគេវាយដំឲ្យរងរបួស ធ្ងន់កាលពីដើមសប្តាហ៍មុន។ក្នុងអត្ថបទនេះ ខាមបូចា បានកត់សំគាល់ថា «នៅប៉ុន្មានម៉ោងមុនពេលលោកនី ណាក់ត្រូវបានគេវាយដំកាលពីថ្ងៃអង្គារនោះ លោក នីណាក់ បានរិះគន់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មចំៗលើទំព័រហ្វេសប៊ុករបស់លោក»។ តែសារព័ត៌មានក្នុងស្រុកនេះមិនអាចទាក់ទងលោក ឌិត ទីណា បានទេ ខណៈកញ្ញា អ៊ឹម រចនា ជាអ្នកនាំពាក្យក្រសួងកសិកម្ម មិនធ្វើអត្ថាធិប្បាយលើការប៉ាន់ស្មាននោះទេ។តាមរយៈលិខិតចុះថ្ងៃទី១៥កញ្ញា ទៅកាន់និពន្ធនាយកសារព័ត៌មាន ខាមបូចា ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា គ្រួសារជនរងគ្រោះមិនបានភ្ជាប់ករណីវាយដំលោក នី ណាក់ ទៅនឹងបុគ្គលណាមួយទេ តែថាអ្នកសារព័ត៌មានជាអ្នកកត់សំគាល់ខ្លួនឯង។
លោកនីណាក់សកម្មជនសង្គមត្រូវបានជនមិនស្គាល់មុខមួយក្រុមវាយធ្វើបាប ហើយកំពុងសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង) |
Post a Comment