សម្តេចហ៊ុន សែនជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើវិស័យសំខាន់ចំនួន២
សម្ដេចតេជោហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើវិស័យសំខាន់ៗចំនួន២នៅកម្ពុជា រួមមាន ការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម និងបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា រោងចក្រដំឡើងរថយន្ត គ្រឿងបង្គំអេឡិចត្រូនិក ថាមពល ជាដើម។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ខណៈដែលសម្តេចបានទទួលជួបសម្តែងការគួរសមពីសំណាក់លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជានៅវិមាន ៧ មករា ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។
Post a Comment