កម្ពុជារ​កចំណូ​លបានប្រមាណ​២​៥៣​លាន​ដុល្លារ​ពីកា​រនាំ​ចេញ​អង្ករ​

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងកាលពីថ្ងៃចន្ទថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន៣៦២,៧០៨ តោន ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយរកបានចំណូលប្រមាណ ២៥៣ លានដុល្លារ។

រូបភាពសហការី
អង្ករដែលបាននាំចេញរួមមាន  អង្ករក្រអូបលេខ១ អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប អង្ករចំហុយ និងអង្ករសរីរាង្គ។អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន ៥២ និង​តំបន់​ជុំវិញ​ពិភពលោក​ក្នុង​អំឡុង​ពេល​នោះ។ប្រទេសចិននៅតែជាអ្នកទិញអង្ករច្រើនជាងគេរបស់កម្ពុជាចំនួន១៤១,៩៥០ តោន ឬ ៣៩ភាគរយនៃការនាំចេញអង្ករសរុប បន្ទាប់មកគឺសហភាពអឺរ៉ុប​( ១៤១,៣៩៤ តោន) និងប្រទេសសមាជិកអាស៊ាន( ៣០,១១៧) តោន។ការនាំចេញអង្ករពីខែមករាដល់ខែកក្កដាមានចំនួន៥២ភាគរយនៃបរិមាណអង្ករនាំចេញដែលបានគ្រោងទុកចំនួន ៧០០,០០០ តោននៅឆ្នាំនេះ។ជាមួយគ្នានេះ កម្ពុជាក៏នាំចេញស្រូវទៅប្រទេសជិតខាងចំនួន ៤៩លានតោន ដោយរកបានចំណូលសរុបប្រមាណ ៦៦៣លានដុល្លារ។នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣០,០០០  ទៅកាន់ប្រទេសចំនួន៥៩ ដោយរកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមានប្រមាណ ៨៤១លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ២០២៥៕AKP/Khmer Times


Powered by Blogger.