លោ​ក​​បណ្ឌិតហ៊ុ​ន ម៉ាណែ​ត​​ប្តេ​ជ្ញា​ឱ្យ​អ​ស់​ពី​​ស​ម​​ត្ថភា​​ព​បំ​ពេ​ញ​បេ​​ស​​ក​ក​ម្ម​ក្នុងការបម្រើជា​​តិ​​មាតុភូមិនិងប្រ​ជាជន

លោកបណ្ឌិត ហ៊ុន ម៉ាណែតនា​យ​ក​រ​ដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានប្តេ​ជ្ញាចិ​ត្តខិ​តខំ​ឱ្យ​អ​ស់​ពី​ស​ម​ត្ថភាព​ដើ​ម្បី​បំ​ពេញ​បេ​ស​ក​ក​ម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តា​មរ​យៈ​ការ​ថែរ​ក្សា​ឱ្យ​បា​ន​ជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងកា​រជំ​រុញ​ការ​អភិ​វឌ្ឍ​ប្រទេ​ស​ប្រ​ក​ប​ដោ​យ​ប​រិ​យា​ប​ន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិនិង​លើក​កម្ព​ស់ជី​វភា​ពរ​ស់នៅ​រប​ស់ប្រ​ជា​ជ​នក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

រូបភាពAFP
ទន្ទឹមនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកបណ្ឌិតហ៊ុន ម៉ាណែត ក៏បាន​ថ្លែ​ង​អំ​ណ​រគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោ​កតា​លោក​យា​យ​ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសា​រអបអរ​សា​ទរ​ចំ​ពោះរូបលោក​ក្នុង​ឱ​កា​ស​ដែ​ល​ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​ម​ហា​ក្សត្រ នៃ​ព្រះរា​ជា​ណា​​ចក្រកម្ពុជា បានចាត់តាំងរូបលោក ជានាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុជា សម្រា​ប់​នី​តិ​កា​លទី៧ នៃរដ្ឋសភា៕AKP

Powered by Blogger.