សម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧នឹងត្រូវកោះប្រជុំនៅថ្ងៃទី២១ ខែសីហា រយៈពេលជិត១ខែ បន្ទាប់ពី ការបោះឆ្នោត ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។
|
វិមានសភា។AKP |
យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភា ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែសីហាបានឱ្យដឹងថាព្រឹត្តិការណ៍ដ៏ឧឡារិក និងជាប្រវត្តិសាស្ត្រ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព ព្រះមហាក្សត្រ នរោត្តម សីហមុនី។ឥស្សរជនជាន់ខ្ពស់ អ្នកការទូតបរទេសនៅកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន នឹងត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។បន្ទាប់ពីពិធីបើក សម័យប្រជុំដំបូងនឹងចាប់ផ្តើម ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តអាណត្តិរបស់សមាជិករដ្ឋសភានីមួយៗ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧។នៅថ្ងៃទី២២ ខែសីហា រដ្ឋសភានឹងបន្តសម័យប្រជុំដំបូងដើម្បីជ្រើសរើសប្រធាន អនុប្រធាន និងប្រធានគណៈកម្មការនានារបស់រដ្ឋសភា ព្រមទាំងធ្វើការបោះឆ្នោតផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលថ្មី។យោងតាមលទ្ធផលផ្លូវការ ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា បេក្ខជនចំនួន ១២៥រូប ត្រូវបានបោះឆ្នោតជ្រើសតាំងក្នុងអង្គនីតិបញ្ញត្តិនេះ។ ក្នុងនោះ ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៥រូបមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច៕VNA/KhmerTimes
Post a Comment