កាលពីរសៀលថ្ងៃព្រហស្បតិ៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ហាញសមាសភាពសមាជិករដ្ឋាភិបាលថ្មីដែលនឹងត្រូវបានដឹកនាំដោយកូនប្រុសច្បងរបស់សម្តេចគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត។
|
លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ថតរូបជាក្រុមជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ រូបថត Xinhua/Khmer Times |
បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិករដ្ឋាភិបាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចេញរូបថតនៅលើបណ្ដាញសង្គម ដែលបង្ហាញលោកបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីតែងតាំងថតរូបក្រុមជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក។យោងតាមសេចក្តីព្រាងបញ្ជីរាយនាមសមាជិកគណៈរដ្ឋមន្ត្រីថ្មីដែលមានអាណត្តិរយៈពេល៥ឆ្នាំមាននាយករដ្ឋមន្ត្រី១រូប ឧបនាយករដ្ឋមន្ត្រីចំនួន១០រូបទេសរដ្ឋមន្ត្រីចំនួន១១រូបនិងរដ្ឋមន្ត្រីចំនួន៣០រូប។លោកបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបសលោកនឹងត្រូវសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីជាផ្លូវការហើយសមាជិកគណៈរដ្ឋមន្រ្តីថ្មីរបស់លោកត្រូវបានរំពឹងថានឹងស្បថចូលកាន់តំណែងនៅថ្ងៃដដែល។គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ២៣ ខែកក្កដា ដោយទទួលបានអាសនៈចំនួន ១២០ ក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា៕ Xinhua/Khmer Times/hunggarnews
Post a Comment