លោកខៀវ ​កា​ញារីទ្ធ៖ស​ម័យមុន​បើ​អ្នកណាក្ដាប់ព័​ត៌​មា​នគឺអ្នក​នោះក្ដាប់​អំ​ណា​ច​ស​ម័យនេះ​បែងចែក​ព័​ត៌​មា​នលឿនរហ័​សអ្នកនោះ​ក្ដាប់​អំណាច

 លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា កាលពីសម័យមុន​បើអ្នកណាក្ដាប់ព័ត៌មានគឺអ្នកនោះក្ដាប់អំណាច ។តែសម័យនេះអ្នកណាបែងចែកព័ត៌មាន​បាន​លឿនរហ័ស អ្នកនោះក្ដាប់អំណាច។

 លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានក្នុងពិធីសំណេះសំណាលថ្លែងអំណរគុណនិងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី​រាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។AKP
ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលថ្លែងអំណរគុណនិងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី​រាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។លោកខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន​គឺអាច​បញ្ជាបាននិងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួសដែលការបែង​ចែក​ព័ត៌​មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បានហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួល​គ្នា​បាន។ លោករដ្ឋមន្រ្ដីបានលើកឡើងថាក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាននៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើ​ព័ត៌មាន។ជាពិសេស​គឺកា​រ​ខ្វះទំនាក់ទំនងផ្ទៃក្នុង។លោកបានបន្ដថា នៅក្រសួងព័ត៌មានសំខាន់គឺផ្ទៃក្នុង​របស់​យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នានៅមាន​ប្រកាន់បក្សពួកឬនៅមានគ្រួសារ។លោករដ្ឋមន្រ្ដីអះអាងថាបច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារ​គ្នាគឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេគឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះ ព័ត៌មានគឺមានច្រើនណាស់។ទន្ទឹមនេះផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះគឺរត់លឿន​ណាស់ដែលទាមទារនៅពេលនេះគឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ​គឺសំខាន់ណាស់​ទាំងការបែងចែកបទពិសោធន៍និងការបែងចែកព័ត៌មាន។ លោកខៀវ កាញារីទ្ធក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់​រាជធានី ខេត្ដ ទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី១ ការរាប់​អាន​គ្នាជាបងប្អូន ទី២ ការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួង​ក៏ត្រូវ​រៀបចំ​ការ​ប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់។ លោកបានចាត់ទុក​ថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ពីព្រោះ បើកាលណាយើងរៀបចំប្រជុំគឺ​យើង​អាច​ជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់​ឯង​បាននោះទេ។លោករដ្ឋមន្រ្ដីក៏បានជំរុញដល់គ្រប់ផ្នែក ត្រូវចងចាំថា ងារងារព័ត៌មាននេះ គឺស្ថិត​នៅ​ក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គី​ភាពគ្នាក្នុងការផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕AKP


Powered by Blogger.