លោ​កXiបា​ន​ស្នើឱ្យ"រឹតបន្តឹង​"អ៊ីនធឺ​ណិត​នៅក្នុងប្រទេ​​​សចិន

 ប្រធានាធិបតីXiJinpingបាននិយាយថាប្រទេសចិនត្រូវតែកសាងរបាំងសន្តិសុខដ៏រឹងមាំមួយនៅជុំវិញអ៊ីនធឺណិតរបស់ខ្លួនក្រោមការត្រួតពិនិត្យរបស់ទីក្រុងប៉េកាំង។នោះ​គឺជា​ការណែនាំ​ដែល​ប្រធានាធិបតី​ចិន​លោកXi Jinping ផ្ញើ​ទៅ​មន្ត្រី​ចិន​ដែល​ចូលរួម​កិច្ចប្រជុំ​សន្តិសុខ​អ៊ីនធឺណិត​រយៈពេល​២​ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង។កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ប្រធានាធិបតីចិនXiJinping។ Xinhua
លោក Xi បាននិយាយថា ប្រទេសចិនត្រូវតែបន្តគ្រប់គ្រងប្រតិបត្តិការ និងធានាសិទ្ធិប្រើប្រាស់អ៊ីនធឺណិតស្របតាមច្បាប់។លោក Xi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Xinhua ថា "យើងត្រូវតែប្រកាន់ខ្ជាប់នូវការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិនលើអ៊ីនធឺណិតនិងប្រកាន់ខ្ជាប់នូវគោលការណ៍ធ្វើឱ្យអ៊ីនធឺណិតដំណើរការសម្រាប់ប្រជាជន"។នេះជាការណែនាំចុងក្រោយរបស់លោក Xi ដើម្បីការពារទិន្នន័យ និងព័ត៌មានរបស់ប្រទេសចិនតាមអ៊ីនធឺណិត។ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រធានាធិបតីចិនXiJinpingបានធ្វើឱ្យការការពារសន្តិសុខជាអាទិភាព។គោលគំនិតសុវត្ថិភាពរបស់លោករួមបញ្ចូលអ្វីគ្រប់យ៉ាងពីនយោបាយ និងសេដ្ឋកិច្ច ដល់បរិស្ថាន និងអ៊ីនធឺណិត។ក្នុងឆ្នាំ២០១៥ប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិយ៉ាងទូលំទូលាយរួមទាំងបណ្តាញអ៊ីនធឺណេតរបស់ខ្លួន។មួយឆ្នាំក្រោយមក ប្រទេសចិនបានអនុម័តច្បាប់មួយដែលមានតម្រូវការសម្រាប់ការវាយតម្លៃសុវត្ថិភាពនិងសម្រាប់ទិន្នន័យដែលរក្សាទុកនៅលើម៉ាស៊ីនមេនៅក្នុងប្រទេសចិន។នៅឆ្នាំ២០២១ប្រទេសចិនបានណែនាំបទប្បញ្ញត្តិជុំវិញអ្វីដែលគេហៅថាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។នៅឆ្នាំនេះ ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ប្រឆាំងការស៊ើបការណ៍របស់ខ្លួនដើម្បីហាមឃាត់ការផ្ទេរព័ត៌មានណាមួយដែលទាក់ទងនឹងសន្តិសុខជាតិនិងពង្រីកនិយមន័យនៃចារកម្ម៕ពុតសាម៉ាត់

Powered by Blogger.