សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រើប្រាស់ជាផ្លូវការបន្ថែមនូវគណនី twitter លើបណ្ដាញសង្គមដែលកំពុងប្រើ ដូចជា telegram, YouTube ,TikTok ។
|
សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។REUTERS |
ក្នុងសេចក្ដីជូនដំណឹងតាមតេឡេក្រាមល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចហ៊ុនសែនបានសរសេរថា៖“សូមជូនដំណឹងបងប្អូន ជនរួមជាតិថាខ្ញុំមានគណនីtwitterយូរហើយតែមិនទាន់បានប្រើទូលំទូលាយ។ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្តាញ telegram, YouTube, TikTok ដែលខ្ញុំកំពុងប្រើ”។ សម្ដេចបានឱ្យដឹងដែរថា ថ្ងៃស្អែក៩កក្កដា២០២៣ ខ្ញុំដង្ហែព្រះមហាក្សត្រ ដើម្បីចូលរួម ពិធីបុណ្យរុក្ខទិវានៅខេត្តកំពង់ឆ្នាំង៕AKP
Post a Comment