លោ​ក​Putinប្តេជ្ញា​​ប្រើគ្រា​ប់​បែក​ចង្កោមនៅ​​អ៊ុ​យក្រែន​បើ​ចាំបាច់

ប្រធានាធិបតីVladimirPutinបានទទូចថារុស្ស៊ីមានឃ្លាំងស្តុកគ្រាប់បែកចង្កោមគ្រប់គ្រាន់ហើយថាខ្លួនមានសិទ្ធិប្រើប្រាស់វា។ប្រសិនបើអ៊ុយក្រែន ដាក់ពង្រាយអាវុធដ៏ចម្រូងចម្រាសនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែកក្កដាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានបញ្ជាក់តាមទូរទស្សន៍ជាតិថារុស្ស៊ីមាន"ឃ្លាំងស្តុកគ្រាប់បែកចង្កោម"គ្រប់គ្រាន់ ដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន។ លោកPutinក៏​បាន​សង្កត់​ធ្ងន់​ថា គ្រាប់​បែក​អាច​ត្រូវ​បាន​ប្រើ​ប្រសិន​បើ​អ៊ុយក្រែន​ក៏​ប្រើ​វា​ដែរ។មេដឹកនាំរុស្ស៊ីបាននិយាយថា"ពិតណាស់ប្រសិនបើពួកគេប្រើគ្រាប់បែកចង្កោមដើម្បីវាយប្រហារពួកយើង។យើងមានសិទ្ធិសងសឹក"។សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីPutinបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនបានទទួលគ្រាប់បែកចង្កោមដំបូងពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែកក្កដា។គ្រាប់បែកចង្កោមនេះត្រូវបានប្រគល់ទៅឱ្យកងកម្លាំងអ៊ុយក្រែនត្រឹមតែមួយសប្តាហ៍បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសការសម្រេចចិត្តរបស់ខ្លួនក្នុងការគាំទ្រអាវុធ។ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបានប្រឆាំងភ្លាមៗដោយទីក្រុងម៉ូស្គូ និងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ។ ប្រទេសនានាព្រួយបារម្ភថាអាវុធនេះអាចបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត។កាលពីថ្ងៃទី៩ខែកក្កដាស្ថានទូតរុស្ស៊ីប្រចាំនៅអាមេរិកបានរិះគន់ជាសាធារណៈចំពោះការប្រគល់គ្រាប់បែកចង្កោមរបស់អាមេរិកទៅកាន់អ៊ុយក្រែនថា៖«អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីបំផ្លាញជីវិតឆ្ងាយពីព្រំដែនរបស់ខ្លួនក្រោមដៃរបស់អ៊ុយក្រែន»។ទន្ទឹមនឹងនោះ ភាគីអាមេរិកនៅតែអះអាងថា អាវុធនេះនឹងមានប្រយោជន៍ខ្លាំងប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។ជាពិសេសក្នុងបរិបទដែលអាមេរិកកំពុងអស់គ្រាប់កាំភ្លើងធំ១៥៥ មីលីម៉ែត្រដើម្បីផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន។ប្រភេទនៃគ្រាប់បែកចង្កោម ដែលអាមេរិកផ្តល់ឲ្យអ៊ុយក្រែនគឺជាគ្រាប់កាំភ្លើងធំដែលត្រូវបានកែលម្អ ដែលមានមុខងារ២ មិនមែនជាគ្រាប់បែកចង្កោមមីស៊ីល ឬគ្រាប់ផ្លោងបាញ់តាមអាកាសនោះទេ។គ្រាប់បែកចង្កោមដែលអាមេរិកទើបតែផ្គត់ផ្គង់ដល់អ៊ុយក្រែនគឺត្រូវគ្នាជាមួយកាណុង១៥៥ មីលីម៉ែត្រនេះ។

ហេតុអ្វីបានជាគ្រាប់បែកចង្កោម គឺជាអាវុធដ៏ចម្រូងចម្រាស?

មានករណីជាច្រើននៃគ្រាប់បែកតូចៗដែលបានបាញ់ចេញពីគ្រាប់បែកចង្កោមដែលមិនបានផ្ទុះភ្លាមៗនោះទេ។ប៉ុន្តែបានផ្ទុះបន្ទាប់ពីសង្គ្រាមបានបញ្ចប់។ នេះ​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​ជុំវិញ​ពិភពលោក។ដូច្នេះហើយ ប្រទេស​ជាច្រើន និង​អង្គការ​អន្តរជាតិ​បាន​ថ្កោលទោស​ជា​បន្តបន្ទាប់​ចំពោះ​ការប្រើប្រាស់​អាវុធ​នេះ​។ បច្ចុប្បន្ននេះ មានប្រទេសចំនួន១២៣នៅលើពិភពលោកដែលបានចុះហត្ថលេខាលើអនុសញ្ញា Oslo ប្រឆាំងនឹងគ្រាប់បែកចង្កោមក្នុងឆ្នាំ២០០៨។ ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនមែនជាភាគីនៃអនុសញ្ញានេះទេ៕ពុតសាម៉ាត់


Powered by Blogger.