លោ​កPutinបាន​​លើ​កឡើងពីការ​​ខាតបង់របស់អ៊ុ​យក្រែននៅ​ក្នុងយុទ្ធ​នាការប្រឆាំ​ងការវា​យលុក

 ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបាននិយាយថា យុទ្ធនាការវាយលុករបស់អ៊ុយក្រែនបានបរាជ័យនិងធ្វើឱ្យកងទ័ពរបស់ប្រទេសនេះបាត់បង់ទាហានរាប់ម៉ឺននាក់។

ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin។Reuters
ប្រធានាធិបតីPutinបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីកាលពីថ្ងៃទី២១ខែកក្កដាថា "គ្មានអ្វីអាចជួយពួកគេបានទេសូម្បីតែការផ្គត់ផ្គង់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់របស់បស្ចិមប្រទេស ដូចជារថក្រោះ ប្រព័ន្ធកាំភ្លើងធំ រថពាសដែក កាំជ្រួច ឬការដាក់ពង្រាយទាហានស៊ីឈ្នួលរាប់ពាន់នាក់ ទីប្រឹក្សាបរទេស កងកម្លាំងដែលព្យាយាមទម្លុះការការពាររបស់យើង"។ម្ចាស់វិមានក្រឹមឡាំងបាននិយាយថា អ៊ុយក្រែនបានបាត់បង់ "ទាហានរាប់ម៉ឺននាក់"នៅក្នុងការវាយលុកដែលមិនបានសម្រេច ដែលលោកបានហៅថា "ការវាយប្រហារអត្តឃាត" លើទីតាំងការពាររបស់រុស្ស៊ី។ លោក Putin ក៏​បាន​និយាយ​ដែរ​ថា អ៊ុយក្រែន​កំពុងអស់កម្លាំងពលកម្ម។លោកបានព្រមានថាលោកខាងលិចអាចបន្តផ្តល់សព្វាវុធដល់អ៊ុយក្រែន ដើម្បីបង្កការខូចខាតបន្ថែមលើរុស្ស៊ី និងអូសបន្លាយជម្លោះ។ប៉ុន្តែ «ស្តុកអាវុធសូវៀតចាស់ និងសព្វាវុធទំនើបៗនៅក្នុងប្រទេសមួយចំនួនរបស់អង្គការណាតូកំពុងថយចុះ។យោងតាមលោកផលិតកម្មយោធាលោកខាងលិចមិនអាចបំពេញតម្រូវការនៃជម្លោះនៅអ៊ុយក្រែនបានទេ។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ឧបករណ៍​យោធា​លោក​ខាង​លិច​បាន​បង្ហាញ​ថា​មាន​លក្ខណៈ​អន់​ជាង​ក្នុង​ផ្នែក​ខ្លះ​សូម្បី​តែ​អាវុធ​សម័យ​សូវៀត។កាលពីសប្តាហ៍មុន លោកPutinក៏បានហៅការវាយលុកប្រឆាំងរបស់អ៊ុយក្រែនថា"បរាជ័យ" បន្ទាប់ពី"មិនអាចទៅរួចទេក្នុងការជ្រៀតចូលប្រព័ន្ធការពាររបស់រុស្ស៊ីគ្រប់ទីកន្លែងនៅតាមជួរមុខ" ។យោងតាមក្រសួងការពារជាតិរុស្ស៊ី គិតត្រឹមសប្តាហ៍មុន អ៊ុយក្រែនបានបាត់បង់ទាហានជាង២៦.000 នាក់ និងរថពាសដែករាប់រយគ្រឿងរួមទាំងរថក្រោះជាច្រើនដែលផ្គត់ផ្គង់ដោយលោកខាងលិច។អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ ។ប៉ុន្តែ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ការ​ខាត​បង់​របស់​ខ្លួន​គឺ​ទាប​ជាង​រុស្ស៊ី​ទៅ​ទៀត។អ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើរណសិរ្សបូព៌ានិងខាងត្បូង ចាប់តាំងពីដើមខែមិថុនា បន្ទាប់ពីការរៀបចំជាច្រើនខែ។មន្ត្រីរបស់ប្រទេសនេះបានទទួលស្គាល់ថាល្បឿននៃការវាយប្រហារតបតគឺយឺតជាងការរំពឹងទុក ដោយសារការការពារដ៏រឹងមាំរបស់រុស្ស៊ីរួមទាំងវាលមីន និងបណ្តាញការពារដ៏ក្រាស់។ ក្រុង​គៀវ​ក៏​បាន​និយាយ​ដែរ​ថាខ្លួន​មិន​បាន​បើក​កងពល​តូច​របស់​ខ្លួន​ទាំង​អស់​ដើម្បី​វាយ​បក​នោះ​ទេ។លោក Andriy Yermakប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី១៤ខែកក្កដាថាសម្ព័ន្ធមិត្តលោកខាងលិច "មិនបានដាក់សម្ពាធ" លើអ៊ុយក្រែនដើម្បីផ្លាស់ទីលឿនជាងមុននៅក្នុងយុទ្ធនាការប្រឆាំងការវាយលុក។ លោក Yermak បាននិយាយថា"មិនមានសម្ពាធទេ វាគ្រាន់តែជាសំណួរថាតើយើងអាចធ្វើអ្វីបន្ថែមទៀតសម្រាប់អ្នក" ។លោក Yermak បានបញ្ជាក់ថា អ៊ុយក្រែននឹងមិនចរចាជាមួយរុស្ស៊ីឡើយ រហូតទាល់តែរុស្ស៊ីដកទ័ពចេញដោយស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន តាមព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងឆ្នាំ ១៩៩១។ខាងអាមេរិក ប្រធានអគ្គសេនាធិការចម្រុះ លោក Mark Milley បាននិយាយកាលពីថ្ងៃទី១៨ ខែកក្កដា ថា “ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន នៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយវានៅតែលឿនពេកក្នុងការធ្វើការវាយតម្លៃច្បាស់លាស់ណាមួយ តាមគំនិតរបស់ខ្ញុំ ការប្រយុទ្ធ នឹងត្រូវអូសបន្លាយ លំបាក និងបង្ហូរឈាម”៕ប្រភព RT

Powered by Blogger.