លោ​កPutinចុះ​ហត្ថលេខាលើច្បាប់​ហាមប្រាមអ្នកប្តូរភេទ​នៅរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្ត "ក្នុងគោលបំណងផ្លាស់ប្តូរភេទរបស់មនុស្សម្នាក់" និងការផ្លាស់ប្តូរព័ត៌មានយេនឌ័រនៅក្នុងឯកសារ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។Reuters
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី ២៤ ខែកក្កដា បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការប្តូរភេទ ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី១៤ខែកក្កដា។ ច្បាប់ហាមឃាត់ការផ្លាស់ប្តូរព័ត៌មានយេនឌ័រលើកំណត់ត្រាសញ្ជាតិ ឬឯកសារផ្សេងទៀតនិងហាមឃាត់ការផ្លាស់ប្តូរភេទតាមរយៈការវះកាត់។ អ្នកដែលមានពិការភាពពីកំណើតដែលត្រូវការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រគឺជាករណីលើកលែង។ច្បាប់​ថ្មី​ក៏​មិន​ទទួល​ស្គាល់​ការ​រៀប​ការ​ដែល​មាន​យ៉ាង​ហោច​ណាស់ "អ្នក​កែ​ភេទ​តែ​ម្នាក់"និង​ហាម​ឃាត់​អ្នក​កែ​ភេទ​មិន​ឱ្យ​យក​កូន។ ច្បាប់នេះបានមកពីយុទ្ធនាការរបស់វិមានក្រឹមឡាំងដើម្បីការពារ "តម្លៃប្រពៃណី"របស់ប្រទេស។សមាជិកសភានិយាយថាច្បាប់នេះមានគោលបំណងការពារប្រទេសរុស្ស៊ីពី"មនោគមវិជ្ជាប្រឆាំងនឹងគ្រួសារលោកខាងលិច" ។កាលពី១០ឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោកPutinបានប្រកាសពីការយកចិត្តទុកដាក់របស់លោកលើ "តម្លៃគ្រួសារប្រពៃណី"ហើយត្រូវបានគាំទ្រដោយព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី។ ក្នុងឆ្នាំ២០១៣វិមានក្រឹមឡាំងបានអនុម័តច្បាប់ហាមឃាត់ការគាំទ្រសាធារណៈណាមួយចំពោះ "ការរួមភេទដែលមិនមែនជាប្រពៃណី" ក្នុងចំណោមអនីតិជន។នៅឆ្នាំ២០២០លោកPutinបានជំរុញឱ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយហាមប្រាមការរៀបការភេទដូចគ្នា។កាលពីឆ្នាំមុន លោកបានចុះហត្ថលេខាលើច្បាប់ហាមឃាត់"ការឃោសនានៃការរួមភេទដែលមិនមែនជាប្រពៃណី"ក្នុងចំណោមមនុស្សពេញវ័យ៕ប្រភពTASS, AP

Powered by Blogger.