សភា​ថៃ​​ដ​ក​បេក្ខភាព​នាយ​ករដ្ឋមន្ត្រី​រប​ស់​​លោកPita

សភា​ថៃ​បាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ទទួល​យក​បេក្ខភាព​មេដឹកនាំ​Move Forwardជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២នោះ​ទេ។

លោកPita Limjaroenratមេដឹកនាំគណបក្ស Move Forward និងជាបេក្ខជននាយករដ្ឋមន្ត្រីមកដល់សភានៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៣នៅទីក្រុងបាងកកប្រទេសថៃ។រូបភាពGetty
ប្រធានសភាតំណាងរាស្រ្ត Wan Muhamad Noor Matha បានប្រកាសកាលពីថ្ងៃទី១៩ខែកក្កដាថា "លោក Pita មិនអាចត្រូវបានគេតែងតាំង២ដងក្នុងសម័យប្រជុំសភានេះទេ" ។ការសម្រេចចិត្តដក Pita ចេញពីបេក្ខភាពនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំគណបក្ស Move Forward បានទទួលសំឡេងគាំទ្រ៣៩៥ សំឡេង៣១២ប្រឆាំង និង៨អនុប្បវាទ។អ្នក​ប្រឆាំង​នឹង​Pitaប្រកែក​ថា​លោកលែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ហើយ​ព្រោះ​លោក​ចាញ់​ក្នុង​សន្លឹក​ឆ្នោត​កាល​ពី​សប្តាហ៍​មុន។សម័យប្រជុំរដ្ឋសភាបានបញ្ចប់ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ប្រធានសភាតំណាងរាស្រ្ត។អ្នកគាំទ្រ Pita រាប់សិបនាក់ នៅខាងក្រៅអគារសភា បានសម្រក់ទឹកភ្នែកនិងស្រែកតវ៉ា។ អញ្ចឹង​ហេតុ​អ្វី​បាន​ជា​សុំ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត? មនុស្ស​មួយ​ក្រុម​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ជិត​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក។ប៉ូលីសបាននិយាយថា ពួកគេត្រូវបានរៀបចំសម្រាប់ភាពចលាចលណាមួយ។អ្នកនាំពាក្យលោក Archayon Kraithong បាននិយាយថា "មិនថាមតិរបស់ប្រជាជនមានយ៉ាងណានោះទេពួកគេនៅតែត្រូវអនុវត្តតាមច្បាប់ និងបទបញ្ជាដែលផ្តល់ដោយប៉ូលីស"។គេ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​ការ​បោះ​ឆ្នោត​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ថៃ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា​នោះ​ទេ។ភឿថៃ ដែលជាគណបក្សធំទី២នៅក្នុងសម្ព័ន្ធនៃគណបក្សប្រជាធិបតេយ្យចំនួន៨ បាននិយាយពីមុនថាខ្លួននឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីដើម្បីជំនួសលោក Pita នៅក្នុងព្រឹត្តិការណ៍ដែលលោកចាញ់ការបោះឆ្នោតជុំទី២។លោកPaetongtarnShinawatraដែលជាបេក្ខជននាយករដ្ឋមន្ត្រីមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំង៣របស់គណបក្សភឿថៃ បាននិយាយកាលពីថ្ងៃទី១៨ ខែកក្កដាថា គណបក្សនឹងតែងតាំងលោកស្រី Srettha Thavisin អាយុ ៦០ឆ្នាំ ជាមហាសេដ្ឋីអចលនទ្រព្យ ជាអ្នកតំណាងយុទ្ធនាការរបស់ខ្លួន។Pita អាយុ៤២ឆ្នាំគឺជាពាណិជ្ជករដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ លោកគឺជាកូនប្រុសច្បងរបស់ Pongsak Limjaroenrat អតីតទីប្រឹក្សារដ្ឋមន្ត្រីកសិកម្មនិងសហករណ៍ថៃ។ លោក​បាន​ដឹកនាំ​គណបក្ស Move Forward បង្កើតភាព«​រញ្ជួយ​​» ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា។ បន្ទាប់មក Pita បានបង្កើតសម្ព័ន្ធនៃគណបក្សចំនួន៨ដោយមានគោលដៅក្លាយជានាយករដ្ឋមន្ត្រី។សភា​ថៃ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដាបាន​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី ដោយ​មាន​បេក្ខជន​តែ​ម្នាក់​គត់ គឺ​លោក Pita។ ទោះជាយ៉ាងណាក៏ដោយលោកPitaមិនបានទទួលសំឡេងឆ្នោតអប្បបរមាទេដោយសារសមាជិកព្រឹទ្ធសភាគាំទ្រយោធាភាគច្រើនមិនបានបោះឆ្នោតឱ្យលោក។ គណបក្ស Move Forward មិន​មាន​ប្រជាប្រិយភាព​ពី​អ្នក​អភិរក្ស​ទេ ដោយសារ​គណបក្ស​នេះ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ច្បាប់​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។នៅ​មុន​ការ​បោះ​ឆ្នោត​ជុំ​ទី​២ លោកPitaបាន​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ដ៏​ធំ។ តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅព្រឹកនេះ បានព្យួរឋានៈលោកPitaជាសមាជិកសភាខណៈសវនាការលើបណ្តឹងចោទប្រកាន់ថាលោកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ឧសភា។មេដឹកនាំនៃគណបក្ស Move Forward ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ភាគហ៊ុនចំនួន៤២,000 របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយiTVនៅពេលដែលលោកបានចុះឈ្មោះដើម្បីឈរឈ្មោះសម្រាប់តំណែង។ ច្បាប់បោះឆ្នោតរបស់ប្រទេសថៃចែងថា បេក្ខជនតំណាងរាស្រ្តមិនអាចជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបានទេ។លោកPitaបានអះអាងម្តងហើយម្តងទៀតថា ភាគហ៊ុននៅក្នុង iTV ត្រូវបានទទួលមរតកពីឪពុកចុងរបស់លោកហើយថាលោកមិនបានបំពានច្បាប់បោះឆ្នោតនោះទេព្រោះក្រុមហ៊ុនបានឈប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយជាយូរមកហើយ។នៅរសៀលនេះ មុនពេលសមាជិកសភាថៃបោះឆ្នោតថា តើត្រូវបន្តតែងតាំងលោកPitaឬយ៉ាងណានោះលោកត្រូវបានស្នើឱ្យចាកចេញពីសាលប្រជុំ ព្រោះលោកមិនមែនជាសមាជិកសភាទៀតទេ។ "ខ្ញុំចង់និយាយលារហូតដល់ថ្ងៃជួបគ្នាម្តងទៀត" លោកនិយាយទាំងលើកកណ្តាប់ដៃនៅពេលលោកចាកចេញ៕ប្រភពAFP/Thai PBS


Powered by Blogger.