លោកOliប្រធានគណបក្សUMLនិងជាអតីតនាយករដ្ឋមន្ត្រីនេប៉ាល់នឹងអញ្ជើញចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា
លោក Khadga Prasad Sharma Oli អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ និងជាមេដឹកនាំបក្សប្រឆាំងបានជូនដំណឹងដល់លេខាធិការដ្ឋានគណបក្សក្នុងអំឡុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្សនៅ Chyasal កាលពីថ្ងៃសៅរ៍ថាលោកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេតការបោះឆ្នោត។លោកគ្រោងនឹងចាកចេញទៅប្រទេសកម្ពុជានៅថ្ងៃអង្គារ ហើយត្រឡប់ទៅប្រទេសនេប៉ាល់វិញនៅថ្ងៃសៅរ៍។ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជាលោកOliគ្រោងនឹងចូលរួមសង្កេតការបោះឆ្នោតដែលធ្វើឡើងនៅទីនោះ និងចូលរូមកិច្ចប្រជុំនយោបាយកម្រិតខ្ពស់ផងដែរ។
លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន៣អាណត្តិ គឺចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១និង ជានាយករដ្ឋមន្ត្រីដំបូងដែលត្រូវបានតែងតាំងបន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិលើកដំបូងក្រោមរដ្ឋធម្មនុញ្ញថ្មី ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១៕Myrepublica.nagariknetwork.com/Khmer Times
លោក Khadga Prasad Sharma Oli។ Republica Nepal/Khmer Times
Post a Comment