កម្ពុជាបានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី(OIF) ដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។
|
សម្តេចស ខេង (កណ្ដាល) ជាមួយអ្នកសង្កេតការណ៍ OIF ។ AKP/Khmer Times |
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចស ខេង បានធ្វើការថ្លែងអំណរគុណក្នុងជំនួបជាមួយលោក Désiré NYARUHIRIRA ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ OIF ស្តីពីកិច្ចការនយោបាយនិងការទូត។សម្តេចស ខេង បានជម្រាបលោក NYARUHIRIRA អំពីដំណើរការបោះឆ្នោតនៅកម្ពុជា រួមទាំងការបោះឆ្នោតសម្រាប់នីតិកាលទី៧និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុន។សម្តេចឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាក៏មានការបោះឆ្នោតដោយប្រយោលចំនួន២គឺការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។សម្តេចបានគូសបញ្ជាក់អំពីភាពប្រសើរឡើងនៃស្ថានភាពសន្តិសុខនៅក្នុងការបោះឆ្នោតនៅកម្ពុជាក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ ជាពិសេសនៅក្នុងការបោះឆ្នោតកន្លងមក។លោក NYARUHIRIRA បានថ្លែងអំណរគុណចំពោះសម្តេចស ខេង សម្រាប់កិច្ចប្រជុំនិងបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងការបង្កើតអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) ។លោកបានសង្កត់ធ្ងន់ថា OIF តែងតែបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅកម្ពុជា និងប្រទេស Francophone ផ្សេងទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ និងសន្តិភាព៕AKP/Khmer Times
Post a Comment