កម្ពុជាបានជូនដំណឹងដល់អ្នកធ្វើដំណើរនិងអ្នកនេសាទកុំឱ្យចេញទៅសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ កក្កដាដោយសារកម្ពុជាកំពុងរងឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុង។
|
រូបភាពសហការី |
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយព្យុះទីហ្វុងនៅប្រទេសហ្វីលីពីន ដែលនឹងបោកបក់លើសមុទ្រចិនខាងត្បូង មុនពេលឆ្ពោះទៅភាគខាងជើងប្រទេសវៀតណាម។ស្ថានភាពបែបនេះនឹងបង្ករឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យមនៅតំបន់ទំនាប និងតំបន់ខ្ពង់រាបក្នុងប្រទេសកម្ពុជា។សេចក្ដីជូនដំណឹងបានបន្ដថា សម្រាប់ខេត្តជាប់មាត់សមុទ្រ ផ្ទៃមេឃនឹងអាប់អួរ ដោយមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា។ “នៅតាមសមុទ្រនឹងមានភ្លៀងលាយជាមួយនឹងខ្យល់បក់ខ្លាំងនិងរលកខ្ពស់” ។សេចក្តីជូនដំណឹងបានជំរុញឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងផ្សេងៗ។លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍នេះ បានប្រាប់ប្រតិបត្តិករទូកទេសចរណ៍ ទូកជួល និងអ្នកនេសាទ ឲ្យផ្អាកការធ្វើដំណើរទៅសមុទ្រក្នុងរយៈពេលដែលបានជូនដំណឹងខាងលើ។លោកបានមានប្រសាសន៍នៅក្នុងឃ្លីបវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “ការធ្វើដំណើរទៅសមុទ្រណាមួយត្រូវតែផ្អាកជាបណ្តោះអាសន្នរហូតដល់អាកាសធាតុប្រសើរឡើង” ៕Xinhua/Khmers
Post a Comment