ចំណ​ង​​មិត្តភា​ព​កម្ពុជា​-​ចិន​កិច្ចស​​ហប្រតិបត្តិកា​​រ​“ត្បូងពេជ្រ”

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបាននិយាយថាក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ទ្វេភាគីបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មី ខណៈដែលប្រទេសទាំង២ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត។
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ខាងឆ្វេងដើរ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍។ (AFP)
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បាននិយាយថា ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ការគាំទ្រ និងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំង២កាន់តែរឹងមាំ និងមិនអាចបំបែកបាន។លោកបានប្រាប់Xinhuaនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា“ប្រទេសទាំង២តែងតែដើរឆ្ពោះទៅមុខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ ដោយសារទំនាក់ទំនងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការល្អ” ។លោកបានបន្តថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី “ត្បួងពេជ្រ” ដែលបង្កើតឡើងដោយប្រទេសទាំងពីរកាលពីខែកុម្ភៈនឹងជំរុញការកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី។លោក​បាន​បន្ថែមទៀតថា ក្របខ័ណ្ឌ​នេះ​ត្រូវ​បាន​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ​រួម​មាន​កិច្ចសហប្រតិបត្តិការ​នយោបាយ សមត្ថភាព​ផលិតកម្ម និង​គុណភាព កសិកម្ម ថាមពល សន្តិសុខ និង​ការ​ផ្លាស់ប្តូរ​រវាងប្រជាជន​ និងប្រជាជន។លោក​បាន​លើកឡើងទៀតថា​៖ «​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ត្រូវ​បាន​លើកកម្ពស់ជា​បន្តបន្ទាប់​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​ជាង​នេះ​»​។លោក​បាន​បន្ត​ថា​៖ «​ក្របខណ្ឌ​នេះ​ជា​មូលដ្ឋានគ្រឹះ​មួយ​ទៀត​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​រឹងមាំ»​។ខណៈដែលឆ្នាំ២០២៣គឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន លោកបាននិយាយទៀតថាគំនិតផ្តួចផ្តើមនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបានបន្តថា“ក្រោមក្របខណ្ឌBRIកម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនហើយអាស៊ានបានចាត់ទុកBRIជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមនៅក្នុងតំបន់របស់យើង។លោកបានបន្ថែមថា BRI បានលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍហើយថាគំនិតផ្តួចផ្តើមនេះមិនបានបង្កើតភាពច្របូកច្របល់ចំពោះប្រទេសណាមួយ ឬរារាំងការអភិវឌ្ឍរបស់ប្រទេសណាឡើយ។
លោកបានលើកឡើងទៀតថា “នៅក្រោម​ក្របខណ្ឌ BRI គ្មានប្រទេសណាមួយនៅក្នុងតំបន់ត្រូវបានទុកអោយនៅឯកោទេ ប៉ុន្តែបានតភ្ជាប់អាស៊ី អាស៊ាន ជាមួយប្រទេសចិន ជាទីផ្សារដ៏ធំដែលមានប្រជាជនជាង ១.៤ ពាន់លាននាក់”។
ក្រោមក្របខណ្ឌ BRI គម្រោងធំៗជាច្រើនដូចជា រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។លោកបាននិយាយថា “គម្រោងធំទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។
BRI ត្រូវបានបង្កើតឡើងបន្ថែមពីលើខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ដែលត្រូវបានផ្តួចផ្តើមដោយប្រទេសចិនក្នុងឆ្នាំ២០១៣ដើម្បីកសាងបណ្តាញពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាហ្រ្វិកបន្ថែមពីលើផ្លូវពាណិជ្ជកម្មនៃផ្លូវសូត្របុរាណ។
យោងតាមស្ថិតិផ្លូវការ ប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រោមក្របខណ្ឌ BRI គិតត្រឹមថ្ងៃទី ៦ ខែមករា។លោកបានបន្ថែមថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) ដែលបានចូលធរមានតាំងពីឆ្នាំ២០២២ បានជំរុញយ៉ាងខ្លាំងដល់ការនាំចេញនិងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាត។យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់ ៧១៣,២ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កើនឡើង១៦,៦ភាគរយពី៦១១,៥លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបាននិយាយទៀតថា កិច្ចព្រមព្រៀងទាំង២នេះ គឺជាមេដែកទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន ជាពិសេសពីប្រទេសចិន មកកម្ពុជា។លោកបានបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។លោកបានបន្ថែមថា យន្តការកិច្ចសហប្រតិបត្តិការទាំងអស់នេះ បានផ្តល់នូវសន្ទុះយ៉ាងខ្លាំងក្លាដល់ការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពនិងស្តង់ដារខ្ពស់ដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី៕ Xinhua/Khmer Times

Powered by Blogger.