យន្តហោះដឹកមនុស្ស៣៤នាក់រអិលធ្លាក់ពីលើផ្លូវរត់
យន្តហោះដឹកមនុស្ស៣៤នាក់បានរអិលចេញពីផ្លូវបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។
យោងតាមការជូនដំណឹងរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលសូម៉ាលី យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Halla Airlines បានធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Aden Abdulle ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីរសៀលថ្ងៃទី១១ ខែកក្កដា (ម៉ោងក្នុងតំបន់)។រូបថតនិងវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាយន្តហោះបានរអិលលើផ្លូវរត់ហើយបានបង្វិលក្នុងល្បឿនលឿន មុនពេលបុករបាំងបេតុង។ ការចុះចតមិនបានជោគជ័យទេ ។កង់មួយក៏ត្រូវបានគេឃើញធ្លាក់ពីលើយន្តហោះដែរ។មនុស្ស៣៤ នាក់ រួមទាំងក្រុមនាវិកផង បានជិះលើយន្តហោះនៅពេលធ្លាក់យន្តហោះ។ ទូរទស្សន៍ជាតិសូម៉ាលីបានរាយការណ៍ថាមនុស្ស២នាក់នៅលើយន្តហោះបានរងរបួសស្រាលខណៈអ្នកផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។អាជ្ញាធរអាកាសចរណ៍ស៊ីវិលសូម៉ាលីមិនបានបង្ហាញពីមូលហេតុនៃការធ្លាក់យន្តហោះនោះទេ។ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕ប្រភព New York Post
Post a Comment