ភ្លើ​ង​​ទៀនអំពាវ​​នាវ​ឲ្យ​ដោះ​​លែង​សមាជិក​២​​​នាក់​ដែល​ត្រូវ​បាន​​ចា​ប់​ខ្លួន

 គណ​បក្ស​ភ្លើង​ទៀន​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដោយ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សមាជិក​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​«ញុះញង់​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល»​។ 

(ពីឆ្វេង)មន្ត្រី​គណបក្ស​ភ្លើងទៀន​លោក ប៊ុន ខេត និង​លោក លី រីពេលត្រូវចាប់ខ្លួន។រូបភាពRFA
គណ​បក្ស​ជំទាស់​នេះចាត់​ទុក​ការ​​ចាប់​ឃុំ​ខ្លួន​សមាជិក​២នាក់​ទៀត​របស់​បក្ស​នេះថា​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ ខណៈ​គណ​បក្ស​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ផង​នោះ​។​គណបក្សភ្លើងទៀន​បានកត់​សំគាល់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន​នៅថ្ងៃទី១៦​កក្កដាថាបើទោះ​បីជា​គណបក្សនេះ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះឆ្នោត​ក៏ដោយ​ក៏សកម្មជន​និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅតែ​បន្ត​រងការ​គាប​សង្កត់ ការគំរាមកំហែង ក្នុង​ការ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់និង​រដ្ឋធម្មនុញ្ញ។ការ​កត់សំគាល់នេះធ្វើ​ឲ្យ​ភ្ជាប់​នឹងការ​អំពាវនាវឲ្យ​ដោះលែង​សមាជិក​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ១៤កក្កដា ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​«ញុះញង់​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល»​។មន្ត្រីជាន់ខ្ពស់គណបក្សភ្លើង​ទៀន២រូបនេះ ដែល​ត្រូវបាន​ចាប់​ខ្លួននោះ គឺលោក លី រី ជាសមាជិកគណកម្មាធិការនាយក និង លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ លោក ប៊ុន ខេត បានចេញ​វីដេអូ​សុំទោស​សម្តេចហ៊ុន សែន និង​ទម្លាក់​កំហុសដាក់​លោក សម រង្ស៊ី ខណៈ​តុលាការ​សម្រេចឃុំខ្លួន​ក្រោមបទ​ចោទ​ប្រកាន់​«ញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។សម្តេចហ៊ុន សែន តាម​រយៈ​តេឡេក្រាម បានចោទ​សួរទៅគណបក្ស​ភ្លើងទៀនថាត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ ខណៈសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់លោក សម រង្ស៊ី ផងនោះ។លោក សម រង្ស៊ី ដែលជាអ្នក​ជំរុញឲ្យពលរដ្ឋគូសសន្លឹក​ឆ្នោត​ចោល បានអះអាងថាការខ្វែងចោលសន្លឹកឆ្នោតចោលនៅថ្ងៃ២៣ កក្កដា ដើម្បីប្រឆាំងរបបផ្តាច់ការដែលរារាំងមិនឲ្យគណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោត៕RFI



Powered by Blogger.