ឥណ្ឌាបានបដិសេធមិនគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិនក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ។
|
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថ្លែងក្នុងទីក្រុង New Delhi កាលពីថ្ងៃទី៣០ខែមិថុនា។ រូបថត៖ AFP |
អង្គការសហប្រតិបត្តិការសៀងហៃ(SCO)កាលពីថ្ងៃទី៤ខែកក្កដាបានចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ដែលប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាននិងអ៊ូសបេគីស្ថានបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI)។ប្រទេសទាំងនេះ "ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងដើម្បីរួមគ្នាអនុវត្តគម្រោង" ។ទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាដែលនឹងធ្វើជាប្រធាន SCO នៅឆ្នាំនេះ មិនគាំទ្រ BRI ទេ។ អ៊ីរ៉ង់ដែលជាសមាជិកថ្មីក៏មិនបង្ហាញខ្លួនក្នុងបញ្ជីប្រទេសដែលគាំទ្រBRI ដែរ។នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីឥណ្ឌាNarendraModiបានអះអាងសារជាថ្មីអំពីភាពចាំបាច់ក្នុងការគោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញSCO។ពិសេសទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសជាសមាជិក នៅពេលអនុវត្តធម្មនុញ្ញSCOហើយត្រូវដាក់ពង្រាយកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការតភ្ជាប់។SCO ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០០១ជាមួយប្រទេសរុស្ស៊ី ចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ ឥណ្ឌានិងប៉ាគីស្ថានបានចូលរួមជាមួយ SCO ក្នុងឆ្នាំ ២០១៧។ កិច្ចប្រជុំកំពូល SCO ឆ្នាំនេះធ្វើឡើងតាមអ៊ីនធឺណិត ដែលរៀបចំដោយប្រទេសឥណ្ឌានិងបានស្វាគមន៍សមាជិកទី៩របស់ខ្លួនគឺអ៊ីរ៉ង់។មូលហេតុចម្បងមួយដែលឥណ្ឌាមិនគាំទ្រBRI គឺច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាននៅក្នុងគម្រោងរបស់ខ្លួនឆ្លងកាត់ទឹកដីកាស្មៀរជាកន្លែងដែលញូវដែលីកំពុងមានជម្លោះទឹកដីជាមួយទីក្រុងអ៊ីស្លាម៉ាបាត។Raffaello Pantucci អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University ក្នុងប្រទេសសិង្ហបុរីបាននិយាយថា "ឥណ្ឌាតែងតែមានបញ្ហាទាក់ទងនឹង BRIនៅក្នុង SCO។ ពួកគេតែងតែគិតថានេះជាគំនិតមិនល្អ" ។សាស្ត្រាចារ្យ Zhu Yongbiao បាននិយាយថាឥណ្ឌាបានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះ BRI ចាប់តាំងពីបានចូលរួមក្នុង SCO ក្នុងឆ្នាំ២០១៧ ។ នៅសាលានយោបាយ និងទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យ Lanzhou ខេត្ត Gansu ប្រទេសចិន។BRIត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ដោយប្រធានាធិបតីចិន Xi Jinping ដើម្បីទាញយកកម្លាំងហិរញ្ញវត្ថុរបស់ប្រទេសចិន ដើម្បីចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលទីក្រុងប៉េកាំងពិពណ៌នាថាជា "ការកសាងសហគមន៍ទូលំទូលាយនៃផលប្រយោជន៍រួម" នៅទូទាំងអាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីន៕ប្រភពIndia Today, SCMP
Post a Comment