សម្ដេចហ៊ុន សែនប្រកាសពីដំណែងមន្ត្រីនៅក្នុងមុខងារក្របខណ្ឌនយោបាយ
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីបានប្រកាសរក្សាទុកមុខដំណែងមន្ត្រីនៅក្នុងមុខងារក្របខណ្ឌនយោបាយឱ្យនៅដដែលហើយនឹងធ្វើការតែតាំងបន្តសម្រាប់អាណត្តិក្រោយដោយសម្ដេចហ៊ុនសែនបានបញ្ជាក់ថា «បងប្អូនទាំងឡាយដែលទទួលបានដំណែងរួចមកហើយគឺនៅបន្ត ។ប៉ុន្តែសូមបញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះ នឹងបញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលហើយក៏ត្រូវរៀបចំតែងតាំងថ្មី»។
រូបភាពAFP |
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែនមានប្រសាសន៍ថា សម្ដេចបានក្ដាប់បាននូវកង្វល់ របស់បងប្អូន ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នៅតាមស្ថាប័ននានា ទាក់ទិនជាមួយមុខនាទីរបស់ខ្លួននៅពេលខាងមុខតើយ៉ាងម៉េច។ សម្ដេចថ្លែងថារូបសម្ដេចក៏ដូចជាសម្ដេច សាយ ឈុំ សម្ដេច ស ខេងសម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន បណ្ឌិត ហ៊ុន ម៉ាណែត បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម កើត រិទ្ធ ដែលបានពិភាក្សាគ្នា ថាយើងនឹងរក្សាទុកនូវមន្ត្រីទាំងអស់ដែលបានតែតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែតាំងរួចមកហើយឱ្យបន្តតទៅទៀត។ថ្នាក់ដែលតែងតាំងដោយព្រះរាជក្រឹត្យគឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យគឺត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញថ្នាក់ដែលតែងតាំងដោយសេចក្ដីសម្រេចរបស់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ។ចំណុចនេះ សម្ដេចចង់បញ្ជាក់ថាសម្រាប់អ្នកដែលកាន់មុខងារសាធារណៈ ពុំមានអ្វីជាចំណោទនោះទេលើកលែងតែអ្នកទាំងនោះមានដល់អាយុចូលនិវត្តន៍ទើបអាចចូលនិវត្តន៍មុខងារសាធារណៈនិងមិនត្រូវបានប៉ះពាល់នោះឡើយ ដូចជា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរង ស្រុក ខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ។ មេទាហាន គ្រប់ជាន់ថ្នាក់ មេប៉ូលីស មេអាវុធហត្ថ គ្រប់ជាន់ថ្នាក់ មិនត្រូវបានប៉ះពាល់ទេលើកលែងតែអ្នកនោះ គឺដល់អាយុចូលនិវត្តន៍ គឺត្រូវចូលនិវត្តន៍តាមច្បាប់។សម្ដេចថ្លែងបន្តថា ប៉ុន្តែសម្រាប់អ្នកាន់មុខងារខាងនយោបាយគឺមុខងារនេះ តែងតាំងជា ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួង បងប្អូនទាំងនោះនៅតែបន្ត លើកលែងតែសាម៉ីខ្លួនសុំលាឈប់ ដោយសារកត្តាអាយុឬមានជំងឺច្រើន។ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយត្រូវតែងតាំងត្រឡប់ទៅវិញ ហើយសម្រាប់ការតែងតាំងនេះ អ្នកកាន់មុខងារនយោបាយ គឺមាន៣កម្រិត កម្រិតតែងតាំងដោយព្រះរាជក្រឹត្យ ដែលចាប់តាំងពីថ្នាក់អគ្គនាយក មានទីប្រឹក្សា ឬ អគ្គនាយក ឡើងទៅ ដែលផ្នែកខាងមុខងារនយោបាយ ហើយបើនិយាយនៅតាមក្រសួងគឺចាប់ពីអនុរដ្ឋលេខាធិការ និង រដ្ឋលេខាធិការគឺតែងតាំងដោយព្រះរាជក្រឹត្យឯទីប្រឹក្សាក៏តែងតាំងដោយព្រះរាជក្រឹត្យ ដែលមានថ្នាក់អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរហូតដល់ទីប្រឹក្សាដែលមានដំណែងជាឧបនាយករដ្ឋមន្ត្រី។ នៅមានទីប្រឹក្សាដែលតែងតាំងដោយអនុក្រឹត្យ គឺថ្នាក់អគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងត្រឡប់ទៅវិញ។នៅតាមក្រសួងខ្លះ ក៏មានតែងតាំងអ្នកដែលចូលនិវត្តន៍មួយចំនួនឱ្យបន្តធ្វើការ និងមានការចាំបាច់ឱ្យមន្ត្រីមួយចំនួនចូលធ្វើការតែងតាំងដោយសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រី ជាថ្នាក់អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ។ ដូច្នេះមុខងារទាំងអស់នេះ សម្ដេចបានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម កើត រិទ្ធ ដែលនៅពិភាក្សាបន្តជាមួយសម្ដេច អំពីកិច្ចដំណើរការនៅពេលខាងមុខ។សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដូច្នេះសូមបងប្អូនទាំងអស់កុំមានការព្រួយបារម្ភអំពីចំណុចទាក់ទងជាមួយនិងរឿង «តើខ្លួនត្រូវធ្វើអ្វីទៀត» កិច្ចការតែមួយទេដែលត្រូវតែធ្វើការកែទម្រង់ នោះគឺ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយសារតែកន្លងទៅនេះមានការតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺមួយចំនួនជារដ្ឋលេខាធិការមួយចំនួនជាអ្នកដែលធ្វើការផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រី។ដូច្នេះយើងទុកឱ្យម្នាក់ៗធ្វើការជ្រើសរើស តើនៅជារដ្ឋលេខាធិការឬទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យយកតែមួយទេ។សម្ដេចធ្វើការបញ្ជាក់បន្ថែមថានេះគឺការកែទម្រង់នៅទីនេះវាមិនប៉ះពាល់ដល់មនុស្សច្រើនទេបងប្អូនខ្លះគឺជារដ្ឋលេខាធិការនៅតាមក្រសួងហើយ។ប៉ុន្តែក៏មានការកាន់ដំណែងបន្ថែម ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ករណីលើកលែង មានតែអង្គភាពធំៗ២ប៉ុណ្ណោះដែលសម្ដេចបាននិយាយប្រាប់ទៅអនាគតនៃអ្នកដឹកនាំជំនាន់ក្រោយគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ គឺនិងរក្សាទុកសម្រាប់អគ្គនាយកពន្ធដារ និងអគ្គនាយកគយ ដែលស្ថាប័នទាំង២នេះត្រូវធ្វើការម្ខាងជាមួយនឹងរដ្ឋមន្ត្រី។ ឯម្ខាងទៀតជាមួយនឹងនាយករដ្ឋមន្ត្រីដែលត្រូវក្ដាប់ផ្ទាល់ទៅលើថវិកាប្រចាំថ្ងៃ ប្រចាំខែដែលនេះគឺជាការត្រូវទុក។ ឯសម្រាប់អ្នកដទៃទៀត គឺត្រូវជ្រើសរើសតើនៅជារដ្ឋលេខាធិការតាមក្រសួងឬមកឱ្យដាច់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ការកែទម្រង់មានតែប៉ុណ្ណឺងទេ ដែលមានការប៉ះពាល់។សម្ដេចហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា បងប្អូនទាំងឡាយដែលទទួលបានដំណែងរួចមកហើយគឺនៅបន្ត ។ប៉ុន្តែសូមបញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះនឹងបញ្ចប់ នៅថ្ងៃទី២២ ខែសីហា ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលហើយក៏ត្រូវរៀបចំតែងតាំងថ្មី។ ដោយឡែករដ្ឋមន្ត្រីនានា ដែលមិនធ្វើជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិករដ្ឋសភារាប់ទាំងខ្លួនសម្ដេចផ្ទាល់មុនពេលទៅកាន់ប្រធានព្រឹទ្ធសភា នៅឆ្នាំ២០២៤ គឺត្រូវអង្គុយនៅធ្វើជាសមាជិករដ្ឋសភា ទាំងឧបនាយករដ្ឋមន្ត្រី ទាំងទេសរដ្ឋមន្ត្រីមួយចំនួននិងទាំងរដ្ឋមន្ត្រីខ្លះ។ ឯរដ្ឋមន្ត្រីខ្លះទៀតមិនជាប់ជាសមាជិករដ្ឋសភានឹងអាចរៀបចំឱ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលឬអាចរៀបចំឱ្យឈរឈ្មោះធ្វើជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខ ក្នុងករណីដែលអាចធ្វើទៅរួច។ សម្ដេចថ្លែងបន្ថែមឱ្យដឹងថា ឯទីប្រឹក្សាខ្លះទៀតជាទីប្រឹក្សាដែលមិនយកប្រាក់បៀវត្សរ៍ដូច្នេះមានការតែងតាំងឡើងវិញវាមិនមែនជាការលំបាកនោះឡើយហើយវាមិនមានទម្ងន់ថវិកាណាមួយនោះទេគឺជាទីប្រឹក្សាដែលមានចរិតជាកិត្តិយសដើម្បីងាយស្រួលទៅប្រាស្រ័យទាក់ទងចុះជួយ ទៅដល់ការកសាងមូលដ្ឋាននានា។ សម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថារដ្ឋមន្ត្រីតាមស្ថាប័ននានានៅពេលក្រោយ បន្តការយកចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយនិងមន្ត្រីចាស់ៗ មន្ត្រីនៅក្នុងមុខដំណែងបច្ចុប្បន្ន ត្រូវឱ្យមានបន្តការងារតទៅទៀត ដោយគ្មានការកែប្រែលើកលែងតែសាម៉ីខ្លួនស្នើសុំឈប់តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ដើម្បីដោះស្រាយនូវកង្វល់របស់បងប្អូន ដែលមានកន្លងទៅ ដែលសម្ដេចតេជោក្ដាប់បាន។សម្ដេចមានប្រសាសន៍ឱ្យដឹងទៀតថា ក្នុងរយៈពេលកន្លងទៅនេះមានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងគ្រប់មជ្ឈដ្ឋានទាក់ទងនិងការលះបង់របស់សម្ដេច ពីការមិនកាន់ដំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឱ្យយុវជនជំនាន់ក្រោយដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាពនៃសន្តិភាពនិងការអភិវឌ្ឍ។ ការអបអរសាទររបស់បងប្អូនជនរួមជាតិគឺបង្ហាញឱ្យឃើញពីតម្រូវការចាំបាច់ នៃការធានានូវសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង។សម្ដេចយល់ថា ខ្លួនសម្ដេចមានការលះបង់ដ៏ធំធេង។ប៉ុន្តែនេះគឺជាការលះបង់ដើម្បីសេចក្ដីសុខសេចក្ដីចម្រើនរបស់ជាតិទាំងមូលដើម្បីធានាថាប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចលអស្ថេរភាពឬការដណ្ដើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ សម្ដេចបន្តថាសម្ដេចចាកចេញ ជាមួយនិងការដឹកនាំគណបក្សនយោបាយកាន់អំណាចគឺគណបក្សប្រជាជន ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលគ្រាន់តែទទួលបាននូវត្រឹមតែ៧៥ឬ៧៤%នៅពេលបោះឆ្នោតថ្នាក់ឃុំ សង្កាត់កាលពីឆ្នាំ២០២២ កន្លងទៅ។ សម្ដេចហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការគាំទ្រទាំងឡាយដែលបងប្អូនបានធ្វើចំពោះការសម្រេចចិត្តរបស់សម្ដេចហើយចាត់ទុកថានេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឱ្យយុវជនជំនាន់ក្រោយ គេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង៕AKP
Post a Comment