ការប្រកាសអស់អំណាចរបស់សម្តេចហ៊ុន សែនត្រូវបានលើកឡើងនៅក្នុងបទសម្ភាសមួយដែលចុះផ្សាយនៅថ្ងៃទី២០កក្កដា ថ្មីៗនេះដោយទូរទស្សន៍រដ្ឋរបស់ចិនឈ្មោះថាPhoenix TV។
 |
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន(ខាងឆ្វេង) ឈរក្បែរកូនប្រុសលោកហ៊ុន ម៉ាណែតក្នុងពិធីមួយនៅឯមូលដ្ឋានយោធាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។AFP |
បន្ទាប់ពីកាន់អំណាចជិត៤០ឆ្នាំ នាយករដ្ឋមន្ត្រីយូរជាងគេរូបនេះឆ្លើយតបនឹងសំណួររបស់ស្ត្រីជាអ្នកសារព័ត៌មាននោះថាលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចអាចក្លាយជានាយករដ្ឋមន្ត្រី ដែលនៅសល់ពេលតែ១ខែទៀតប៉ុណ្ណោះ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច ៣៨ឆ្នាំមកហើយ អះអាងថាកូនប្រុសច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សកាន់អំណាចអាចក្លាយជានាយករដ្ឋមន្ត្រីភ្លាមៗខណៈសម្តេចគូសបញ្ជាក់ថាបេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាមានដល់ទៅ២រូប។ ២រូបគឺសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្រាប់និងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។នៅក្នុងបទសម្ភាសន៍ទូរទស្សន៍រដ្ឋរបស់ចិនឈ្មោះថា Phoenix TV សម្តេច ហ៊ុន សែន ថ្លែងថា៖ ចាំមើលប្រជាជនចេញទៅបោះឆ្នោតប៉ុន្មាននាក់។ហើយថាមិនត្រូវនៅត្រឹមតែបីបួនអាទិត្យទៀត លោក ហ៊ុន ម៉ាណែត អាចក្លាយទៅជានាយករដ្ឋមន្ត្រី ក៏ថាបាន ខណៈលោកជឿថាកូនប្រុសច្បងរបស់សម្តេចរូបនេះ មានលទ្ធភាពខ្ពស់ជាងនេះ។សម្តេចហ៊ុន សែន អះអាងថាសម្តេចគឺជាអ្នកលះបង់ធំជាងគេ ដោយសារតែពេលនេះសម្តេចកំពុងមានអំណាចពេញដៃ។ ប៉ុន្តែត្រូវលះបង់អំណាច ដើម្បីសន្តិភាពប្រទេស មិនមែនលះបង់អំណាចដើម្បីកូនរបស់សម្តេចនោះទេ។ ជាមួយនឹងការអះអាងថាលោក ហ៊ុន ម៉ាណែត នឹងបម្រើប្រជាជនល្អជាងឳពុករបស់ខ្លួននោះសម្តេច ហ៊ុន សែន ចំអកឱ្យអ្នកទិតៀនបង្កើនការទិតៀនថែមទៀត។ការបង្ហើបពីការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ពីសំណាក់សម្តេចហ៊ុន សែន គឺស្របពេលដែលកន្លងមកនេះមានការបញ្ចេញលខិតព្រាងសមាសភាពគណៈរដ្ឋមន្ត្រីបន្តវេនក្រោយការបោះឆ្នោតថ្ងៃទី២៣កក្កដា។ តាមលិខិតដែលត្រូវបានការសម្រួលជាលើកចុងក្រោយបំផុតនៅអំឡុងខែកុម្ភៈ២០២៣នោះ គឺបង្ហាញថា លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អមដោយឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ដូចជា លោក នេត សាវឿន លោក ស សុខា កាន់ក្រសួងមហាផ្ទៃ លោក ទៀ សីហា កាន់ក្រសួងការពារជាតិ លោក កើត រិទ្ធិ នៅក្រសួងយុត្តិធម៌ដដែល លោក សាយ សំអាល់ ទៅកាន់ក្រសួងដែនដី ។ដោយឡែក ក៏មានរដ្ឋមន្ត្រីខ្លះដូចជា លោក ស៊ុន ចាន់ថុន ត្រូវដំឡើងជាឧបនាយករដ្ឋមន្ត្រីតែមិនកាន់ក្រសួងណាមួយនោះទេ។ ចំណែក លោក អ៊ូន ព័ន្ធមុនីរ័ត្ន នៅកាន់ក្រសួងសេដ្ឋកិច្ចដដែលខណៈលោកហង់ជួនណារ៉ុនក៏ត្រូវតំឡើងជាឧបនាយករដ្ឋមន្ត្រីបន្តកាន់ក្រសួងអប់រំ។លើសពីនេះ លោក សុខ ចិន្តាសោភា ទៅកាន់ក្រសួងការបរទេស ហើយលោក វង្សី វិសុទ្ធ ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយដំឡើងជាឧបនាយករដ្ឋមន្ត្រី។តាមបញ្ជីសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនោះ គឺមានរដ្ឋមន្ត្រីនៅតាមក្រសួងនិងរដ្ឋលេខាធិការដ្ឋានសរុបចំនួន៣០ ហើយស្ទើរតែទាំងអស់ គឺជារដ្ឋមន្ត្រីថ្មី ក្នុងនោះនៅសល់រដ្ឋមន្ត្រីចាស់តែ៩ក្រសួងប៉ុណ្ណោះ ខណៈលោក ហ៊ុន ម៉ានី ទៅកាន់ក្រសួងមុខងាសាធារណៈ។ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថាបញ្ជីឈ្មោះរដ្ឋមន្ត្រីថ្មីទាំងនោះមិនទាន់ចាត់ទុកជាផ្លូវការនៅឡើយ៕
https://www.rfi.fr/km/
Post a Comment