កូរ៉េ​ខា​​ង​ត្បូងរក​​ឃើញ​សាក​សព​ចុ​ងក្រោយ​​​នៅ​ក្នុងទឹក​ជំនន់​​រូងក្រោ​ម​ដី

 ក្រុមអ្នកជួយសង្គ្រោះកូរ៉េខាងត្បូងបានយកសាកសពចុងក្រោយចេញពីផ្លូវរូងក្រោមដីដែលលិចទឹកក្នុងទីក្រុងCheongjuដោយនិយាយថាមនុស្សសរុបចំនួន១៤នាក់បានស្លាប់។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដាក់​ពង្រាយ​នៅ​ជិត​ផ្លូវ​រូង​ក្រោម​ដី​ដែល​ជន់​លិច​ក្នុង​ទីក្រុង Cheongju ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា។ រូបថត៖ AFP
ក្រសួងមហាផ្ទៃកូរ៉េបានប្រកាសបញ្ចប់ប្រតិបត្តិការរុករកនិងជួយសង្គ្រោះនៅក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុងCheongju ខេត្ត North Chungcheongនៅយប់ថ្ងៃទី១៧ខែកក្កដាបន្ទាប់ពីអ្នកជួយសង្គ្រោះបានរកឃើញនិងយកសាកសពជនរងគ្រោះចុងក្រោយចេញពីផ្លូវរូងក្រោមដីដែលលិចទឹក។មន្ត្រីកូរ៉េខាងត្បូងបាននិយាយថាពួកគេនឹងបិទផ្លូវរូងក្រោមដីដើម្បីត្រួតពិនិត្យនិងបម្រើការស៊ើបអង្កេតលើមូលហេតុនៃការជន់លិចដែលបានសម្លាប់មនុស្ស១៤នាក់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថាការស្លាប់កើតចេញពីកំហុសរបស់រដ្ឋាភិបាលនៅក្នុងតំបន់។ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូងបានបណ្តាលឲ្យមនុស្ស៤១ នាក់ស្លាប់និង៩នាក់ទៀតបាត់ខ្លួនដែលភាគច្រើននៃពួកគេត្រូវបានកប់ដោយការរអិលបាក់ដីឬធ្លាក់ចូលទៅក្នុងអាងស្តុកទឹក។ផ្លូវរូងក្រោមដីប្រវែង៦៨៥ម៉ែត្រនៅក្នុងទីក្រុង Osong ទីក្រុង Cheongju ខេត្ត Chungcheong ខាងជើងបានជន់លិចកាលពីថ្ងៃទី១៥ខែកក្កដា នៅពេលដែលទន្លេMihoនៅក្បែរនោះបានហក់ច្រាំងទន្លេដោយសារតែភ្លៀងធ្លាក់ខ្លាំងដោយបានជាប់រថយន្តចំនួន១៧គ្រឿងរួមទាំងរថយន្តក្រុងផងដែរ។មន្ត្រីOsongបានទាក់ទាញការរិះគន់យ៉ាងខ្លាំងចំពោះការមិនអនុវត្តវិធានការសុវត្ថិភាពគ្រប់គ្រាន់ដើម្បីប្រជាជន។យោងតាមសារព័ត៌មាន Korea Heraldរថយន្តរាប់សិបគ្រឿងនៅតែឆ្លងកាត់ផ្លូវរូងក្រោមដីនៅម៉ោងប្រហែល ៨និង៤០នាទីព្រឹក ថ្ងៃទី ១៥ ខែកក្កដា។ នេះក៏ជាពេលដែលផ្នែកមួយនៃច្រាំងទន្លេ Miho ចម្ងាយ៦០០ ម៉ែត្របានបាក់ ហើយទឹកបានជន់លិចយ៉ាងលឿនចូលទៅក្នុងរូងក្រោមដី។ ទន្លេMihoគឺជាដៃទន្លេនៃទន្លេGeumដែលជាផ្លូវទឹកធំជាងគេទី៣នៅក្នុងប្រទេសកូរ៉េ។អ្នកបើកបរ​ទំនង​ជា​មិន​បាន​ដឹង​ពី​ការ​ព្រមាន​អំពី​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ដែល​បាន​ចេញ​កាលពី៤ម៉ោង​មុន​នេះ​ទេ។មិនមានសញ្ញាឬកម្លាំងមុខងារដើម្បីទប់ស្កាត់លំហូរនៃយានជំនិះតាមរូងក្រោមដីនោះទេ៕ប្រភពAFP


Powered by Blogger.