លោកសម រង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្កើតឆាណែល(Channel) តេឡេក្រាម បន្ថែមពីលើទំព័រហ្វេសប៊ុកនិងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
|
លោក សម រង្ស៊ី (ឆ្វេង)និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន(ស្តាំ) ញញឹមនៅពេលចាកចេញពីសម័យប្រជុំពេញអង្គនៅរដ្ឋសភាក្នុងរាជធានីភ្នំពេញកាលពីខែមេសា។Reuters |
ការបង្កើត Channel តេឡេក្រាមរបស់លោក សម រង្ស៊ី ដែលមានឈ្មោះថា(Sbai សប្បាយChannel)នៅពេលនេះត្រូវគេមើលឃើញថាជាការប្រជែងជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានផ្សេងៗទាក់ទងទៅនឹងបច្ចុប្បន្នភាពនយោបាយនៅក្នុងប្រទេសកម្ពុជាអំឡុងពេលនៃការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។បង្កើតឡើងកាលពីថ្ងៃអាទិត្យ ឆាណែល(Channel)តេឡេក្រាមលោក សម រង្ស៊ី ដែលមានឈ្មោះថា(Sbai សប្បាយ Channel)ទើបទទួលបានអ្នក Subscribe ចំនួនជាង២ពាន់នាក់នៅឡើយ។តាមរយៈការបង្ហោះ QR Code នៅលើទំព័រហ្វេសប៊ុករបស់លោកតេឡេក្រាមរបស់លោក សម រង្ស៊ី បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មាននយោបាយកម្ពុជា ដែលបាននិងកំពុងកើតឡើងនាបច្ចុប្បន្ននេះ។ ជាពិសេសការឃោសនា បញ្រ្ចាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណបក្សកាន់អំណាចដោយបានជំរុញឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ការបង្កើតឆាណែលតេឡេក្រាមរបស់លោក សម រង្ស៊ី នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកប្រើឆាណែលតេឡេក្រាមវិញកាលពីពេលថ្មីៗនេះ ដោយសម្តេចប្រកាសបិទហ្វេសប៊ុករបស់សម្តេចក្រោយជួបរឿងចម្រូងចម្រាសឈានទៅដល់ការស្នើសុំដោយក្រុមប្រឹក្សាត្រួតពិនិត្យហ្វេសប៊ុកទៅក្រុមហ៊ុន Meta ឲ្យព្យួរហ្វេសប៊ុកសម្តេចហ៊ុន សែន រយៈពេល៦ខែ។បច្ចុប្បន្នឆាណែលតេឡេក្រាមរបស់សម្តេចហ៊ុន សែន មានអ្នក Subscribe ជិត១លាននាក់និងគណនី Tik Tok របស់សម្តេចមានអ្នកតាមដានលោក(Followers)ជាង២៥ ម៉ឺននាក់ គឺច្រើនជាងគណនី ដែលមានឈ្មោះ Sam Rainsy ២០ម៉ឺននាក់។ ភាគច្រើននៃតេឡេក្រាមរបស់សម្តេចហ៊ុន សែន គឺបំរើឲ្យការផ្សព្វផ្សាយពីការឃោសនាសមិទ្ធផលរបស់គណបក្សប្រជាជន ការផ្តល់សារសំខាន់ៗផ្សេងៗនិងការប្រឆាំងចំពោះការជំរុញឲ្យគូសន្លឹកឆ្នោតចោលពីសំណាក់លោក សម រង្ស៊ី និងក្រុមប្រឆាំង។ល។ទោះយ៉ាងណា លោក សម រង្ស៊ី នៅបន្តប្រើប្រាស់ទំព័រហ្វេសប៊ុក ដែលមានអ្នកតាមដាន(Followers)ចំនួន៥លាននាក់ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រីបានបោះបង់ហ្វេសប៊ុករបស់លោកចោល ដែលមានអ្នកតាមដានជាង១៤លាននាក់៕RFI
Post a Comment