ចិនអបអរ​​សា​ទ​រជ័យជម្នះរបស់គ​ណបក្សប្រ​ជាជន​កម្ពុជាក្នុង​​ការបោះ​ឆ្នោត​​ជ្រើស​តាំ​ងតំ​ណាង​រាស្រ្តអា​ណ​ត្តិទី៧

 លោកស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបាន​សម្ដែង​នូវការអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន។សហការី
នេះបើតាមសារលិខិតអបអរសាទររបស់ប្រធានាធិបតីចិន ដែលបានប្រគល់​ជូនសម្តេចហ៊ុន សែនតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។តាមរយៈសារលិខិតអបអរសាទរនេះប្រធានាធិបតីចិនបានបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពន​យោ​បាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារនិងមានកេរ្តិ៍ឈ្មោះទាំង​នៅលើឆាក​អន្តរ​ជាតិនិងក្នុងតំបន់។ លោកបន្ត លោកពិតជាមានសោមនស្ស ដែលគណបក្ស​ប្រជា​ជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិ​កាលទី​៧។ ក្នុងនាមគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនីស្ដចិន និងក្នុងមានលោក​ផ្ទាល់លោកសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ដល់សម្ដេចប្រធាននិងគណៈកម្មាធិ​ការ​កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។  លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា វាពិតជាគួរឱ្យសោមនស្សរីករាយ​ដើម្បី​ធ្វើជាសក្ខីភាពថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់សម្ដេចប្រធានប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ចការអភិវឌ្ឍជីវភាពស្ដង់ដារនិងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិនិងក្នុងតំបន់។ លោកប្រធានាធិបតីបានបន្ថែមថា ចិននឹងបន្តគាំទ្រដល់កម្ពុជាដើម្បីបន្តជំហាន​អភិវឌ្ឍន៍​​​ប្រទេសដែលស័ក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ។លោកមានជំនឿចិត្តថា នៅក្រោមភាពជា​អ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវ​ភាព​ជោគ​ជ័យដ៏អស្ចារ្យសម្រាប់វិបុលភាពនៃប្រទេសជាតិ និងសុខុមាលភាពប្រជាជន ខណៈ​ចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។លោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ទៀតថាចិននិងកម្ពុជាគឺជា​សហគមន៍មួយដែលមានអនាគតរួម។ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនីស្ដចិន បាន​ផ្សារភ្ជាប់យ៉ាងមានសារសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ជា​មួយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ លោកបានត្រៀមខ្លួនរួច​ជា​ស្រេច ដើម្បីធ្វើការជាមួយសម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការវាងភាគីទាំង២និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នា​ក្នុង​ការ​កសាងសហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួម នៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍នៃ ប្រទេសទាំង២ និង​ប្រជាជន នៃប្រទេសទាំង២៕AKP


Powered by Blogger.