សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា កម្ពុជានៅតែទទួលរងនូវបទពិសោធន៍ឈឺចាប់ដោយសាការទម្លាក់គ្រាប់បែកចង្កោមរបស់អាមេរិកកាលពីកន្លះសតវត្សមុន។
 |
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។AFP |
សម្តេចបានលើកឡើងបែបនេះនៅក្នុងសារមួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram ផ្លូវការរបស់សម្តេចថា “កម្ពុជាបានទទួលរងនូវបទពិសោធន៍ដ៏ឈឺចាប់ពីការទម្លាក់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ១៩៧០” ។សម្តេចបានបន្ថែមថា“រហូតមកដល់ពេលនេះវាមានរយៈពេលជាងកន្លះសតវត្សហើយ ។ប៉ុន្តែយើងនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។យោងតាមសាកលវិទ្យាល័យ Yale ចន្លោះឆ្នាំ ១៩៦៥ និង១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន ២៣០,៥១៦ លើទីតាំងចំនួន ១១៣,៧១៦កន្លែងនៅក្នុងប្រទេសកម្ពុជា។សាររបស់សម្តេចបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានជាច្រើនបានចុះផ្សាយថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។សម្តេចបានបន្ថែមថា៖ «វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង។ប្រសិនបើគ្រាប់បែកចង្កោមទាំងនោះត្រូវបានគេប្រើ»។សម្តេចបានបន្តទៀតថា«ខ្ញុំដឹងច្បាស់ថា ប្រទេសកម្ពុជា តូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែនខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនជាពិសេសគឺអ៊ុយក្រែនតែម្តង៕ Xinhua/Khmer Times
Post a Comment