ប្រមុខរដ្ឋាភិបាល​កម្ពុជា​ជំរុញឱ្យអង្គ​កា​រណាតូ​និងសម្ព័ន្ធមិត្តរបស់​​សហរដ្ឋអាមេរិ​ក​ជំទាស់​​ផែនការផ្គត់ផ្គង់គ្រា​​ប់បែ​​កចង្កោមដល់​​អ៊ុយក្រែន

 សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានជំរុញឱ្យប្រទេសសមាជិកណាតូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជំទាស់ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។សហការី
សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា«តាងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាខ្ញុំបន្តអំពាវនាវដល់ប្រទេសសមាជិកណាតូនិងសម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និងកាណាដាដែលសុទ្ធតែជាប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិតឬការប្រើប្រាស់គ្រាប់បែកចង្កោមអោយជំទាស់នឹងផែនការបស់ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធប្រភេទនេះ”។កន្លងមកនេះ សហរដ្ឋអាមេរិកបានប្រកាសពីការសម្រេចចិត្តផ្គត់ផ្គង់គ្រាប់បែកចង្កោម ទៅឱ្យអ៊ុយក្រែន ដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ ដោយត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣ ។សម្តេចបានបន្តថា វានឹងក្លាយជា “គ្រោះថ្នាក់ដ៏អាក្រក់បំផុត” សម្រាប់ប្រជាជនអ៊ុយក្រែន រាប់ទសវត្សរ៍ ឬរាប់សតវត្សទៅមុខ ប្រសិនបើគ្រាប់បែកចង្កោមទាំងនោះ ត្រូវបានប្រើប្រាស់ ដោយបន្ថែមថា កម្ពុជានៅតែទទួលរងការឈឺចាប់ពីការទម្លាក់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកកាលពីជាងកន្លះសតវត្សមុន។យោងតាមសាកលវិទ្យាល័យ Yale ចន្លោះឆ្នាំ១៩៦៥ ដល់១៩៧៣សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន ២៣០,៥១៦ លើទីតាំងចំនួន ១១៣,៧១៦កន្លែង នៅក្នុងប្រទេសកម្ពុជា៕China Daily/KhmerTimes

Powered by Blogger.