ភ្លើង​ទៀ​ន​និ​​ង​អង្គ​ការ​សិទ្ធិ​មនុស្ស​ត​វ៉ា​មិន​​​ឲ្យ​ថៃ​ប​ញ្ជួន​សក​​ម្ម​ជន​ប្រ​​ឆាំង​​មក​កម្ពុជា​​វិញ

គណ​បក្ស​ភ្លើង​ទៀននិង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​កំពុង​តស៊ូ​មតិ​មិន​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជួន​សកម្ម​ជន​ប្រ​ឆាំង​ម្នាក់​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​បន្ទាប់ពី​ចាប់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ថៃ​កាល​ពី​សប្តាហ៍មុន​។​

កិច្ចប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតរបស់​គណបក្សភ្លើងទៀនខេត្ត​ត្បូងឃ្មុំ​ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។សហការី
ការ​តវ៉ា​នេះ​ដោយ​សារតែ​ពួក​គេ​យល់​ថា​ ប្រសិន​បើ​បញ្ជួន ​លោក ​ថុល​ សំណាង ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​នោះសកម្មជន​គណ​បក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​កណ្តាល​រូប​នេះ​នឹង​ត្រូវ​រង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​។«ដើម្បី​សុវត្ថិភាព​​ផ្ទាល់​ខ្លួន​របស់​ថុល សំណាង រដ្ឋាភិបាល​ថៃ​មិន​ត្រូវ​បញ្ជូន​សកម្មជនរូបនេះ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជាដាច់​ខាត»។ នេះបើតាម​មន្ត្រីគណបក្សភ្លើងទៀន​ដែល​បានប្រាប់សារព័ត៌មាន​មួយចំនួនបន្ទាប់ពីអាជ្ញាធរថៃបាន​ខ្លួនសកម្មជនគណបក្សភ្លើងទៀនវ័យ៣៤មកពីខេត្ត​កណ្តាល។ជាមួយគ្នានោះ លោក Phil Robertson នាយកប្រចាំ​អាស៊ី​នៃ​អង្គការ​ Human Rights Watch បានគូសបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស​ខ្លួនត្រូវ​តែ​បាន​​ការ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ ថុល សំណាង ដើម្បី​ឱ្យគាត់​បាន​ទទួល​នូវ​អ្វី​ដែល​ជន​ភ្លៀង​ខ្លួន​ត្រូវ​ការ»។អ្នកជំនាញរបស់​អង្គការសិទ្ធិមនុស្ស​ដដែល បារម្ភថា លោកថុល សំណាង អាចស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរប្រសិនបើត្រូវបាននិរទេសមកកម្ពុជាវិញ។ខណៈដែលសកម្មជនប្រឆាំងរូបនេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោប្រវេសន៍​សួន​ផ្លូក្នុង​ទីក្រុង​បាងកកអ្នកការពារសិទ្ធិមនុស្សជនជាតិថៃម្នាក់និយាយថាតាមច្បាប់អន្តរជាតិ និងច្បាប់ប្រឆាំងការធ្វើទារុណកម្មនិងការបាត់ខ្លួនដែលត្រូវបានអនុវត្តនាពេលថ្មីៗនេះរបស់ប្រទេសថៃការបញ្ជូនបុគ្គលម្នាក់ទៅប្រឈមមុខនឹងការបៀតបៀនគឺត្រូវបានហាមឃាត់ មិនថាតាមរយៈការនិរទេសឬការធ្វើបត្យាប័ន តាមកិច្ចព្រមព្រៀងថៃ-កម្ពុជានោះឡើយ។នេះតាម​ហ្វេសប៊ុក​របស់លោកPhil Robertson។តាមរបាយការណ៍ តាំង​ពី​ឆ្នាំ​២០១៧ មក​មានសកម្ម​ជន​គណបក្ស​ប្រឆាំង​ជាង​២០០​នាក់​បាន​ភៀស​ខ្លូន​ទៅ​ប្រទេស​​ថៃ​។​ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ និង​បាន​បញ្ជូន​មក​កម្ពុជា​វិញ បើ​ទោះ​បី​ជា​អ្នក​ទាំង​នោះ​ត្រូវ​បាន​អង្គការ​សហប្រជា​ជាតិ​ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ​។​លោក ថុល សំណាង ដែលបានភៀសខ្លួនទៅដល់ថៃ ដើម្បីស្នើសុំការជ្រកកោន ក្រោយពេលដែល អាជ្ញាធរនៅមូលដ្ឋានស្វែងរកសកម្មជនរូបនេះ បន្ទាប់ពីបានសរសេរលើហ្វេសប៊ុក ក្នុងន័យរិះគន់គណបក្សកាន់អំណាច។នៅចំពោះមុខនៃបញ្ហាដែលកើតឡើងលើសកម្មជនរបស់ខ្លួនជាហូរហែ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានអះអាងថា គណបក្សប្រឆាំងមួយនេះ នៅតែបន្តរងការបង្រ្កាប រាប់ចាប់តាំងពីមន្ត្រី រហូតដល់សកម្មជនបើទោះបីជាខ្លួនមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះក្តី៕RFI


Powered by Blogger.