អ្នកគាំទ្រម្នាក់របស់គណបក្សកាន់អំណាចបានលើកឡើងនៅលើបណ្តាញសង្គមថាមានការតម្រូវឱ្យម្ចាស់ឆ្នោតផ្តិតមេដៃនិងមានការធ្វើកោសល្យវិច័យលើសន្លឹកឆ្នោត។
|
បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ អាណត្តិទី ៣។THX / TTXVN |
សកម្មជនសង្គមអ្នកឃ្លាំមើលសិទ្ធិមនុស្សកំពុងរង់ចាំមើលចំណាត់ការចំពោះការលើកឡើងខាងលើនេះព្រោះពួកគេយល់ថាការលើកឡើងនេះប៉ះពាល់ដល់ភាពសម្ងាត់នៃការបោះឆ្នោត។ប៉ុន្តែ គ.ជ.ប ក៏រង់ចាំមានពាក្យបណ្តឹងដើម្បីចាត់វិធានការនិងបន្តឃ្លាំមើលបន្ថែមទៀត។លោក ខាន់ ចាន់សុផល ដែលគេស្គាល់ថាជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ បានផ្សព្វផ្សាយជាវីដេអូនៅលើទំព័រហ្វេសប៊ុក ឈ្មោះ Khan Chansophal ថា “គូសខ្វែងសន្លឹកឆ្នោតសួរថា គ.ជ.ប រដ្ឋាភិបាលដឹងដោយរបៀបណា?....គឺតាមរយៈក្រយៅដៃ តែបើអ្នកឯងគូសខ្វែងចោលនោះមិនមែនសម្ងាត់ទៀតទេ ព្រោះគេនឹងយកសន្លឹកឆ្នោតដែលគូសខ្វែងនោះ ធ្វើកោសល្យវិច័យ”។ ជាការធ្វើកោសល្យវិច័យស្នាមមេដៃ ដែលជាប់នៅលើសន្លឹកឆ្នោត។ នេះបើតាមលោក ខាន់ ចាន់សុផល។សារតាមបណ្តាញសង្គមរបស់លោក ខាន់ចាន់សុផលគឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អ្នកនយោបាយក្រៅប្រទេស ដែលជំរុញឲ្យពលរដ្ឋទៅបោះឆ្នោត តែគូសសន្លឹកឆ្នោតចោល ដោយយល់ថាការបោះឆ្នោតនេះ មិនត្រឹមត្រូវ ក្រោយពីគណបក្សជំទាស់ ដែលអាចជាគូប្រកួតគីឡួប្រហាក់ប្រហែលគណបក្សប្រជាជន មិនអាចចូលរួមការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដានេះ។ទាំងសកម្មជនសង្គម ទាំងអ្នកការពារសិទ្ធិមនុស្ស ទាំងសាធារជន កំពុងតែរងចាំមើលចំណាត់ការចំពោះការលើកឡើងរបស់លោក ខាន់ ចាន់សុផល ព្រោះពួកគេយល់ថាការលើកឡើងនេះ ធ្វើឱ្យបាត់បង់ទំនុកចិត្តលើកការសម្ងាត់នៃការបោះឆ្នោត។“រដ្ឋធម្មនុញ្ញ មាត្រា៧៦ បានចែងថាការបោះឆ្នោតធ្វើជាសម្ងាត់។ ហេតុនេះប្រសិនបើមានជនណាអះអាងថា គេដឹងថាអ្នកបោះឆ្នោតឱ្យនរណា,នោះជាការបំភិត បំភ័យ និងបំពានសិទ្ធិរបស់អ្នកបោះឆ្នោតនិងបំពានច្បាប់ហើយ។” នេះបើតាមលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដែលបានលើកឡើងនៅថ្ងៃទី២១ ខែកក្កដានេះ តាមរយៈទំព័រហ្វេសប៊ុកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថាសន្លឹកឆ្នោតដែលគូសនៅក្នុងបន្ទប់សម្ងាត់ គឺមិនមានអ្នកណាដឹងទេ ហើយក៏មិនមានការធ្វើកោសល្យវិច័យ រកម្ចាស់សន្លឹកឆ្នោតដែរ។លោកបន្តថាការបកស្រាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើ គឺមិនត្រឹមត្រូវទៅតាមច្បាប់ទេ មិនមានចំណុចណាមួយនៃនីតិវិធីតម្រូវឲ្យអ្នកបោះឆ្នោតត្រូវផ្តិតមេដៃនោះទេ។ឆ្លើយនឹងសំនួរថាតើគ.ជ.បនឹងមានចំណាត់ការបែបណាចំពោះការលើកឡើងរបស់ លោក ខាន់ ចាន់សុផល អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា មិនមានពាក្យបណ្តឹងអំពីបញ្ហានេះទេ។ លោកបន្តថាអំឡុងពេលនៃការឃោសនាបោះឆ្នោត ប្រសិនបើមានពាក្យបណ្តឹង គ.ជ.ប នឹងចាត់វិធានការ ហើយបើគ្មានពាក្យបណ្តឹងទេគ.ជ.បនឹងឃ្លាំមើលស្វែងរកភស្តុតាងជាបណ្តើរៗ៕RFI
Post a Comment