ប្រធានា​​ធិបតីចិ​ននិងព្រះម​ហាក្សត្រ​កម្ពុជា​បានផ្ញើលិខិតអ​បអរ​សាទរ​ខួបគម្រប៦​៥ឆ្នាំ​នៃ​ការប​ង្កើតទំ​​នា​ក់ទំ​នង​ការទូត

កាលពីថ្ងៃពុធ លោកប្រធានាធិបតីចិន Xi Jinping និងព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជាបានផ្ញើលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ដោយប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកសាងសហគមន៍ចិន-កម្ពុជាដែលមានជោគវាសនារួមគ្នា។

នៅក្នុងលិខិតអបអរសាទរថ្វាយជូន ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតី Xi បាននិយាយថា ក្នុងអំឡុងពេល៦៥ឆ្នាំកន្លងមកនេះទំនាក់ទំនងចិននិងកម្ពុជាបានឆ្លងកាត់ការសាកល្បង និងការប្រែប្រួលនៃសភាពការណ៍អន្តរជាតិជាច្រើន ដោយទំនាក់ទំនងនេះកាន់តែមានភាពរឹងមាំថែមទៀត។លោកប្រធានាធិបតីបានរំលឹកពីជំនួបរបស់លោកជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះ ហើយបន្ទាប់មកក៏បានផ្ញើសារ លិខិតថ្វាយជូនគ្នាទៅវិញទៅមកជាបន្តបន្ទាប់ផងដែរដោយថ្នាក់ដឹកនាំទាំងពីរបាននិយាយថានឹងដឹកនាំការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។លោកប្រធានាធិបតី Xi បានបន្តទៀតថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងចិននិងកម្ពុជាបានបង្ហាញពីវិស័យអាទិភាពចំនួនប្រាំមួយគឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានធ្វើអោយកិច្ចសហប្រតិបត្តិការកាន់តែមានភាពស៊ីជម្រៅ និងសម្បូរបែប។លោក​បាន​បន្ត​ថា វឌ្ឍនភាពបានបន្តកើនឡើង​ក្រោមការបង្កើត«ច្រករបៀង​អភិវឌ្ឍនឧស្សាហកម្ម» និង «ច្រករបៀង​ត្រី និង​អង្ករ»។លោកបានលើកឡើងទៀតថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន-កម្ពុជា ដោយលោកមានឆន្ទៈធ្វើកិច្ចសហការជាមួយព្រះមហាក្សត្រកម្ពុជា ដើម្បីសម្រេចបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀតសម្រាប់មិត្តភាពកម្ពុជា-ចិន និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំង២។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា បានមានបន្ទូលថា ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រទេសទាំង២បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានបង្កើតមិត្តភាព “ដែកថែប” ដែលមិនអាចបំបែកបាន។ព្រះករុណា ព្រះមហាក្សត្រទ្រង់មានបន្ទូលទៀតថា កម្ពុជាមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសចិនដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំង២ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Li Qiang និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានផ្ញើសារអបអរគ្នាទៅវិញទៅមកផងដែរ។ដោយកត់សម្គាល់ថាទំនាក់ទំនងចិន-កម្ពុជាបានឈានដល់ចំណុចចាប់ផ្តើមថ្មី លោកនាយករដ្ឋមន្រ្តី Li បាននិយាយថា លោកមានឆន្ទៈបន្តធ្វើកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជំរុញកិច្ចសហប្រតិបត្តិប្រកបដោយលទ្ធផលផ្លែផ្កាបន្ថែមទៀត។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗដែលស្នើឡើងដោយប្រទេសចិន ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល៕China Daily/Khmer Times

Powered by Blogger.