លោកហ៊ុន​ ម៉ាណែ​​តលើ​កឡើង​ថា​ពេ​ល​ដើរដ​ល់គោល​ដៅអ្នករា​រាំ​ងនឹងបរាជ័​យ​ដោយស្វ័យ​ប្រវត្តិ

 លោក ហ៊ុន ម៉ាណែតកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតកាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកយកស្ថានភាពនៃការហាត់ហ្វឹកហ្វឺនទាហានមកប្រៀបធៀបទៅនឹងដំណើរនយោបាយកម្ពុជាដែលកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣។ 

លោក ហ៊ុន ម៉ាណែតកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។
ការលើកឡើងពីភាពជោគជ័យក្នុងការហាត់ទាហានក្នុងន័យប្រៀបធៀបនេះ បានធ្វើឡើងខណៈដែលមានការវាយប្រហាររិះគន់ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសមួយចំនួនដោយលោក ហ៊ុន ម៉ាណែត ចាត់ទុកថាមិនមែនជាឧបសគ្គសម្រាប់លោកទេ។តាមរយៈគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតបានសរសេរថាកាន់តែជិតបោះឆ្នោតមានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗដើម្បីធ្វើការវាយប្រហារលើរូបលោក ក្នុងគោលបំណងបង្អាក់ដំណើររបស់លោកមិនឲ្យទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំផែនការទប់ស្កាត់ជាចំហរ។ចំណុចនេះ ត្រូវលោកហ៊ុនម៉ាណែតលើកយកបទពិសោធន៍នៃការហាត់ហ្វឹកហ្វឺនយោធាមកធ្វើការប្រៀបធៀបកាលពីលោកនៅជាសិក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិកគឺដំណើរឆ្លងកាត់ឧបសគ្គដើរលើបង្គោលដែកដែលមានរយៈកម្ពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក។លោក ហ៊ុន ម៉ាណែត លើកយកឧបសគ្គនៃការហ្វឹកហាត់មកពន្យល់ដែលរួមមានកត្តាប្រឈមចំនួនពីរ គឺកត្តាទីលាន និងឧបសគ្គ និងកត្តាមនុស្ស។ កត្តាទាំង២នេះ សម្រាប់លោក គឺទី១ផ្តោតអារម្មណ៍ទៅលើគោលដៅដែលត្រូវទៅ ដោយមានការតាំងចិត្តឲ្យបានរឹងមាំប្រមូលផ្តុំអារម្មណ៍ឲ្យបានមូល ប្រកបដោយភាពជឿជាក់ និងមិនស្ទាក់ស្ទើរក្នុងការដើរលើបង្គោលដែក។ ចំណុចទី២លោក ហ៊ុន ម៉ាណែត លើកឡើងថាមិនត្រូវខ្វល់ពីក្រុមគ្រូ ឬក្រុមមនុស្សដែលតាមរំខានព្យាយាមបំបែកអារម្មណ៍តាមរយៈការប្រើពាក្យសម្តីស្រែកដាក់សិក្ខាកាមឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយសិក្ខាកាមដើរដល់គោលដៅដោយជោគជ័យ។ចំណុចនេះត្រូវគេមើលឃើញថា ជាការប្រៀបធៀបទៅនឹង ការឃោសនាដើម្បីរារាំងដំណើរឆ្ពោះទៅមុខរបស់លោក ហ៊ុន ម៉ាណែត ពីសំណាក់ក្រុមប្រឆាំងដែលកំពុងមានវត្តមាននៅឯក្រៅប្រទេស ដែលក្នុងនោះមានលោកសមរង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិជាតិផងដែរ។ជាការកត់សម្គាល់ ហ្វេសប៊ុកលោក សម រង្ស៊ី និងកម្មវិធីពិភាក្សានានារបស់បណ្តាញផ្សព្វផ្សាយអនឡាញដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្ហាញពីភាពសកម្មក្នុងការផ្សព្វផ្សាយដើម្បីទប់ស្គាត់ប្រជាជនទៅបោះឆ្នោតនិងជំរុញប្រជាជនឲ្យទៅបោះឆ្នោតដែរតែគូសសន្លឹកឆ្នោតចោលខណៈគណបក្សប្រឆាំងត្រូវបានផាត់ចោលពីការបោះឆ្នោតនេះ។ក្រៅពីនេះ ក្រុមប្រឆាំងនៅឯក្រៅប្រទេសក៏បានបើកការវាយប្រហារទៅលើសម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនយ៉ាងសកម្មផងដែរ។ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកត្តាខ្លួនឯងម្នាក់គត់ដែលកំណត់ឲ្យមានភាពជោគជ័យ និងដើរដល់គោលដៅដោយមិនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញនោះទេ។លោកថាលោកមិនចាំបាច់ផ្តោតអារម្មណ៍ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយលោកដើរដល់គោលដៅនោះទេព្រោះពេលលោកដើរដល់គោលដៅដោយជោគជ័យអ្នករារាំងលោកនឹងបរាជ័យដោយស្វ័យប្រវត្តិ៕RFI
Powered by Blogger.