លោកPitaបាននិយាយថាលោកនឹងដកខ្លួនចេញពីការប្រជែងតំណែងនាយករដ្ឋមន្ត្រីថៃ។ប្រសិនបើនៅតែបរាជ័យនៅពេលដែលសភារបស់ប្រទេសនេះបោះឆ្នោតជុំទី២នៅសប្តាហ៍ក្រោយ។
|
លោក Pita Limjaroenrat ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភាមុនការបោះឆ្នោតនៅថ្ងៃទី១៣ ខែកក្កដា។ រូបថត៖ AFP |
មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បាននិយាយនៅក្នុងវីដេអូមួយថា "ប្រសិនបើគណបក្សMoveForwardពិតជាមិនអាចបង្កើតរដ្ឋាភិបាលបានទេ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឱកាសឱ្យប្រទេសថៃដោយអនុញ្ញាតឱ្យគណបក្សដែលទទួលបានសំឡេងភាគច្រើនទី២បង្កើតជាសម្ព័ន្ធ" ។ នៅលើបណ្ដាញសង្គមថ្ងៃនេះដោយលើកឡើងអំពីគណបក្សភឿថៃ។លោក Pita អាយុ៤២ឆ្នាំកំពុងដឹកនាំក្រុមចម្រុះនៃគណបក្សប្រឆាំងចំនួន៨ របស់ប្រទេសថៃដោយទទួលបានអាសនៈចំនួន៣១៣ក្នុងចំណោម៥០០អាសនៈនៅក្នុងសភាតំណាងរាស្រ្ត។ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ លោកត្រូវទទួលបានសំឡេងយ៉ាងតិច ៣៧៦ ពីតំណាងរាស្រ្ត ៥០០ និងសមាជិកព្រឹទ្ធសភា២៥០ រូប។ក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៣ ខែកក្កដា ដែលមានសមាជិកសភាចំនួន៧០៥រូប ចូលរួមបោះឆ្នោតនោះ លោក Pitaទទួលបានសំឡេងគាំទ្រ ៣២៤សំឡេង សំឡេងប្រឆាំង ១៨២សំឡេងនិងអនុប្បវាទ១៩៩សំឡេងមិនគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។លោក Pita បានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតថា៖ «ខ្ញុំទទួលយកលទ្ធផលនេះ។ ប៉ុន្តែមិនចុះចាញ់ឡើយ។ "ខ្ញុំនឹងមិនបោះបង់ចោល ហើយប្រើពេលនេះដើម្បីប្រមូលការគាំទ្របន្ថែមទៀត"។លោក Chaithawat Tulaton លេខាបក្ស Move Forward បានចោទប្រកាន់ថា"មានកម្លាំងពីរដ្ឋបាលចាស់ដែលកំពុងដាក់សម្ពាធលើព្រឹទ្ធសភា"។ លោកChaithawat កាលពីថ្ងៃទី១៤ ខែកក្កដា បានដាក់ញត្តិសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផ្លាស់ប្តូររបៀបបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយហៅថាជាដំណោះស្រាយដែលគ្រប់ភាគីពេញចិត្ត។សភាជាតិថៃបានប្រកាសថាខ្លួននឹងធ្វើការបោះឆ្នោតជុំទី២នៅថ្ងៃទី១៩ ខែកក្កដា។ ប្រសិនបើមេដឹកនាំថៃមិនទាន់ត្រូវបានជ្រើសរើសទេ ការបោះឆ្នោតជុំទី៣គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា។ លោក Pita អាចឈរឈ្មោះជានាយករដ្ឋមន្ត្រីម្តងទៀត។ ប្រសិនបើលោកត្រូវបានតែងតាំងម្តងទៀតដោយក្រុមចម្រុះ៨គណបក្ស។ប្រធានគណបក្សភឿថៃបាននិយាយមុននេះថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីគឺមិនអាចទាយទុកមុនបានឡើយ។ ព័ត៌មានខ្លះបានលើកឡើងថាប្រសិនបើក្រោយការបោះឆ្នោតជាច្រើន លោក Pitaនៅតែមិនឈ្នះ ភឿថៃ អាចនឹងត្រូវជំនួសដោយបេក្ខជនម្នាក់ទៀត។ តំណាងគណបក្ស Prachachat ក្នុងសម្ព័ន្ធបានសង្កត់ធ្ងន់ថា មិនថាមានរឿងអ្វីកើតឡើងទេ Move Forward និងភឿថៃ នៅតែរួបរួមគ្នា ព្រោះជាគណបក្សទាំង២ដែលមានអាសនៈភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត។ បើបែកគ្នា អ្នកទាំង២គ្មានឱកាសបង្កើតរដ្ឋាភិបាលទេ៕ប្រភពAFP, Reuters
Post a Comment