បេក្ខភា​ព​​​នាយករដ្ឋមន្ត្រី​ថៃ​ប្រ​ឈម​នឹ​ង​កា​រ​បាត់ប​ង់​​សិទ្ធិ

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃបានបញ្ជូនសំណុំរឿងរបស់បេក្ខភាពប្រធានគណបក្សMove ForwardលោកPita ទៅកាន់តុលាការធម្មនុញ្ញ ដោយធ្វើឱ្យលោកប្រឈមនឹងហានិភ័យនៃការត្រូវបណ្តេញចេញពីការប្រកួតប្រជែងនាយករដ្ឋមន្ត្រី។

ប្រធានគណបក្សMove ForwardលោកPita ។REUTERS
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) កាលពីថ្ងៃទី ១២ ខែកក្កដា បានស្នើឱ្យតុលាការធម្មនុញ្ញព្យួរឋានៈសមាជិកសភារបស់លោក Pita Limjaroenrat ដែលជាបេក្ខជននាំមុខគេសម្រាប់នាយករដ្ឋមន្ត្រី ខណៈដែលតុលាការពិចារណាលើករណីដែលលោកកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយiTV ។កាលពីមុន EC បានយល់ព្រមជាមួយនឹងការសន្និដ្ឋានថាគណៈកម្មាធិការមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាលោក Pita កាន់កាប់ភាគហ៊ុនចំនួន៤២,000 នៃ iTV នៅពេលដែលលោកបានចុះឈ្មោះដើម្បីឈរឈ្មោះសម្រាប់តំណែង។ ច្បាប់បោះឆ្នោតរបស់ប្រទេសថៃចែងថាបេក្ខជនតំណាងរាស្រ្តមិនអាចជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបានទេ។ការសម្រេចចិត្តរបស់EC បានកើតឡើងមួយថ្ងៃមុនពេលសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលក្នុងនោះលោកPita ប្រធានគណបក្ស Move Forward ជាបេក្ខជននាំមុខ។ ប្រសិន​បើ​លោក​ត្រូវ​បាន​ព្យួរ​តំណែង​ជា​សមាជិក​សភា លោក Pita នឹង​ត្រូវ​ទម្លាក់​ពី​ការ​ប្រកួត។តុលាការ​ធម្មនុញ្ញ​គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ។ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ពេល​ណា​នឹង​ចេញ​សេចក្តី​សម្រេច​នោះ​ទេ។គណបក្ស Move Forward បានប្រតិកម្មភ្លាមៗចំពោះចំណាត់ការរបស់ EC ដោយចោទប្រកាន់ថា ខ្លួនមិនបានអនុវត្តតាមបទប្បញ្ញត្តិរបស់ខ្លួនដោយបង្ហាញសញ្ញានៃការរំលោភបំពានអំណាចដើម្បីបំពានច្បាប់។EC ធ្លាប់បានស៊ើបអង្កេតលើបណ្តឹងដែលអះអាងថា កម្មសិទ្ធិភាគហ៊ុនរបស់លោក Pita នៅក្នុង iTV នៅពេលចុះឈ្មោះ ធ្វើឱ្យលោកមិនមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី។ លោកPita បញ្ជាក់ម្តងហើយម្តងទៀតថាលោកមិនបំពានលើបទប្បញ្ញត្តិទេ ព្រោះ iTV លែងជាក្រុមហ៊ុនសារព័ត៌មានច្រើនឆ្នាំមកហើយ។លោក Pita កំពុង​ដឹកនាំ​ក្រុម​ចម្រុះ​នៃ​គណបក្ស​ប្រឆាំង​ថៃ​ចំនួន ៨ ដោយ​ដណ្តើម​បាន​អាសនៈ​ចំនួន ៣១៣ ក្នុង​ចំណោម​អាសនៈ​ចំនួន ៥០០ ក្នុង​សភា​តំណាងរាស្រ្ត។ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកត្រូវទទួលបានសំឡេងយ៉ាងតិច ៣៧៦ ពីសមាជិកសភាចំនួន ៥០០ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់ក្នុងការបោះឆ្នោតថ្ងៃទី ១៣ ខែកក្កដា។ប្រសិនបើលោក Pita មិនត្រូវបានដកចេញពីឋានៈសមាជិកសភា ។ប៉ុន្តែមិនទទួលបានចំនួនសំឡេងចាំបាច់សភាថៃអាចបោះឆ្នោតជុំទី២ និងទី៣ ដែលគ្រោងធ្វើនៅថ្ងៃទី១៩និង២០ខែកក្កដា។ក្នុងករណីដែលមេដឹកនាំគណបក្ស MoveForwardឆ្លងកាត់ការបោះឆ្នោតជាច្រើនជុំហើយនៅតែមិនអាចក្លាយជានាយករដ្ឋមន្ត្រីបាននោះ ភឿថៃ ដែលជាគណបក្សធំទី២ក្នុងសម្ព័ន្ធ៨គណបក្ស ត្រូវបានគេរំពឹងថានឹងតែងតាំងតំណាងគណបក្សជាបេក្ខជន៕ប្រភពThai PBS
Powered by Blogger.