លោកគ​​ង់ រ៉ៃ​យ៉ាបោះប​ង់​តំ​ណែ​ង​ទី​ប្រឹ​ក្សា

 លោកគង់ រ៉ៃយ៉ាអតីតសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន ដែលចូលរួមជាមួយគណបក្សកាន់អំណាចហើយទទួលបានតួនាទីជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃអង្គារម្សិលមិញ បានដាក់ពាក្យលាឈប់ពីតំណែងនេះហើយ។

លោកគង់ រ៉ៃយ៉ា។រូបភាពសហការី
តាមលិខិតលាឈប់របស់លោក ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ លោក គង់ រ៉ៃយ៉ា បានបញ្ជាក់ថាលោកមិនទាន់មានសមត្ថភាពអាចបំពេញតួនាទីជាទីប្រឹក្សាក្រសួងបាន។បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក លោក គង់ រ៉ៃយ៉ា ដែលគេស្គាល់ថាជាអតីតយុវជនដ៏សកម្មនយោបាយរបស់គណបក្សភ្លើងទៀននិងអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងកម្មវត្ថុនៃលិខិតផ្ញើជូនលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថា លោកមិនទាន់មានសមត្ថភាពអាចបំពេញតួនាទីជាទីប្រឹក្សាក្រសួងអប់រំបាន។ការទទួលតួនាទីជាទីប្រឹក្សាក្រសួងអប់រំ គឺបន្ទាប់ពីលោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន បានលាឈប់ពីសមាជិកគណបក្សប្រឆាំងមួយនេះ កាលពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។លោក គង់ រ៉ៃយ៉ា មិនអាចទាក់ទងដើម្បីបញ្ជាក់បន្ថែមបាននោះទេ។ក៏ប៉ុន្តែហេតុផលនៃការលាឈប់ពីតួនាទីជាទីប្រឹក្សាក្រសួងអប់រំត្រូវបានអ្នកតាមដាននយោបាយ និងសង្គមនានាមើលឃើញផ្សេងពីអ្វីដែលលោក គង់ រ៉ៃយ៉ា លើកឡើង ខណៈលោកបង្ហោះប្រយោគសំណួរសំខាន់មួយនៃការប្រើជីវិតរស់នៅក្នុងសួនសត្វសាហាវ។តាមរយៈហ្វេសប៊ុករបស់លោក លោក គង់ រ៉ៃយ៉ា ដែលបានដាក់ Profile លោកបណ្ឌិត កែម ឡីបានលើកយកព័ត៌មាន​ និងហេតុការណ៍សំខាន់ៗចុងក្រោយមកបង្ហោះ ចែករំលែក ដូចជាការបិទគេហទំព័រវិទ្យុអាស៊ីការរំលឹកខួប៧ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី ការតវ៉ារបស់យុវជនបរិស្ថានជាដើម ។ដែលមានខ្លឹមសាររិះគន់ដល់រដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ទោះយ៉ាងណា លោក គង់ រ៉ៃយ៉ា បានស្ថិតនៅជាសមាជិកគណបក្សប្រជាជនកម្ពុជានៅឡើយ ខណៈមិនមានការបញ្ជាក់ណាមួយបន្ថែមទៀត។ តែលោក គង់ រ៉ៃយ៉ា គឺជាមនុស្សដំបូងក្នុងចំណោមសកម្មជនប្រឆាំងដែលចុះចូលជាមួយគណបក្សកាន់អំណាចដែលបានបោះបង់តំណែងលើកទឹកចិត្ត។ ដោយមិនមានអត្ថាធិប្បាយអ្វីលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានបញ្ជាក់នៅថ្ងៃនេះដែរថា លោកមិនមានដំណឹងពីការវិលទៅគណបក្សភ្លើងទៀនវិញរបស់លោក គង់ រ៉ៃយ៉ាទេ៕RFI

Powered by Blogger.