«ក្នុងគោលបំណងត្រួតពិនិត្យឱ្យកាន់តែច្បាស់លាស់នៅក្នុងខែមេសាឆ្នាំ២០២៣នេះ គ.ជ.ប បានចាត់តាំងមន្ត្រីជំនាញទៅចូលរួមសង្កេតមើលខ្សែសង្វាក់នៃការផលិតទឹកខ្មៅនៅទីតាំងក្រុមហ៊ុនឯប្រទេសឥណ្ឌាផ្ទាល់តែម្តង។
|
រូបភាពAKP |
ទឹកខ្មៅលុបមិនជ្រះនេះមានសុពលភាព៦ខែ គិតបន្ទាប់ពីការផលិតពោលគឺកាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ២០២៣»។ នេះជាការថ្លែងរបស់លោកប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២,០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។បើតាមប្រធានគ.ជ.បទឹកខ្មៅលុបមិនជ្រះនេះត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់៖ទី១-ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន២ដប, ទី២-បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងទី៣-រក្សាទុកនៅ គ.ជ.ប មួយចំនួន។ ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុងនោះ៖ ១ដប ស្មើនឹង ១៧,៦៣ ដុល្លារ សរុបជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ ដុល្លារ៕AKP
Post a Comment