អាមេរិ​កប្រកា​សដាក់វិធាន​ការរឹតត្បិតប្រឆាំ​ងនឹ​ងកម្ពុជា

 សហរដ្ឋ​អាមេរិក​បាន​ប្រកាសពីការ​ដាក់​វិធានការរឹតត្បិត​ប្រឆាំង​នឹង​កម្ពុជាបន្ទាប់ពីការបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ​អាទិត្យ ​ដែលទី​ក្រុង​វ៉ាស៊ីនតោន​បាន​លើកឡើង​ថា«មិន​សេរី​និង​យុត្តិធម៌»។ 

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​បានបោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្រុង​តាខ្មៅ ខេត្តកណ្តាលកាលពី​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ​២០២៣។សហការី
នេះ​ជា​ការបន្ត​គាប​សង្កត់​​ដោយប្រទេស​មហា​អំណាច​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេលអស់​ជា​ច្រើន​ឆ្នាំ។ដោយទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីថ្ងៃចន្ទថាខ្លួនបានទទួលអាសនៈចំនួន១២០ក្នុងចំណោមអាសនៈ១២៥។នេះបើយោងតាមលទ្ធផលបឋម។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាន​ដឹកនាំប្រទេស​អស់រយៈពេល​៣៨​ឆ្នាំ​បាន​មានប្រសាសន៍ថាសម្តេច​គ្រោង​ប្រគល់​តំណែង​នាយក​រដ្ឋមន្ត្រី​ទៅ​ឲ្យកូនប្រុសច្បងគឺលោកហ៊ុន ម៉ាណែត អាយុ ៤៥​ឆ្នាំ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទជាមេបញ្ជាការកងទ័ពជើងគោក ដោយបាន​ឈ្នះ​អាសនៈ​សភា​ដំបូង​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ។កាលពីយប់ថ្ងៃអាទិត្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបាន“ចាត់វិធានការ”ដើម្បីរឹតបន្តឹងទិដ្ឋាការ“លើបុគ្គលដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន” បន្ទាប់ពីបានប្រកាសថាការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃអាទិត្យបានប្រព្រឹត្តិទៅដោយ “មិនសេរីនិងយុត្តិធម៌។លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបន្ថែមថា “អាជ្ញាធរកម្ពុជាបានគំរាមកំហែងនិងយាយីក្រុមបក្សប្រឆាំងនយោបាយ ប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលដែលបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា”៕ Morningstaronline.co.uk/Khmer Times




Powered by Blogger.