កិច្ច​ស​​ហ​ប្រតិ​បត្តិកា​រ​ជាមួយ​ប្រទេស​ចិ​ន​មាន​​សារៈសំខាន់​​ណាស់​​ដើម្បី​ការពា​រ​​សត្វ​ផ្សោត​ទន្លេ​មេគង្គជិ​ត​ផុតពូជ​​នៅ​​កម្ពុជា​

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​បន្ត​ជាមួយ​ប្រទេស​ចិន​មាន​សារៈសំខាន់​ក្នុង​ការ​ជួយការ​ពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ជិត​ផុតពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
លោក​ ​ផៃ​ សុ​ម៉ា​នី​ ​អនុប្រធាន​នាយកដ្ឋាន​អភិ​រក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​របស់​កម្ពុជា​បាន​និយាយ​ថា​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការរៀនសូត្រ​យក​បទពិសោធន៍​ពី​ការ​អភិ​រក្ស​សត្វ​ផ្សោត​របស់​ចិន​នៅ​ក្នុង​ទន្លេ​យ៉ាង​ហ្សេ(​Y​an​g​t​z​e​)​។​
លោក​បាន​បន្ត​ថា​ ​កម្ពុជា​បាន​និង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន​វា​រី​សាស្ត្រ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​ ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជលផល​ទឹកសាប​ (​F​F​RC) ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ជលផល​ចិន​ ​ដើម្បី​ស្រាវជ្រាវ​ ​និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ប្រទេស​។​
​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​X​in​h​u​a​ ​ក្នុង​បទសម្ភាសន៍​មួយ​ថា​ “​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​វិទ្យាស្ថាន​ ​H​y​d​ro​biology​ ​ដែល​ជា​វិទ្យាស្ថាន​មួយ​ដែល​បាន​និង​កំពុង​ស្រាវជ្រាវ​ ​និង​ការពារ​សត្វ​ផ្សោត​នៅ​ក្នុង​ទន្លេ​យ៉ាង​ហ្សេ (​Y​an​g​t​z​e​)”​ក្នុង​ប្រទេស​ចិន​។​
លោក​បាន​លើកឡើង​ទៀត​ “​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​នេះ​តែងតែ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ពួកយើង​។​ ​ឧទាហរណ៍​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ពួកគេ​បាន​ផ្ដល់​បទ​បង្ហាញ​អំពី​បទពិសោធន៍​របស់​ពួកគេ​ ​និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ទំនើប​ដល់​អ្នកជំនាញ​កម្ពុជា​របស់យើង​”​។​
លោក​បាន​កោតសរសើរ​រដ្ឋាភិបាល​ចិន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​ប្រភេទ​សត្វ​ផ្សោត​ក្នុង​ទន្លេ​យ៉ាង​ហ្សេ​ពី​ការ​ផុតពូជ​ ​ដោយ​បាន​ស្ដារ​ឡើងវិញ​នូវ​ចំនួន​ប្រភេទ​សត្វ​នេះ​ពី​១​០​០​ ​ក្បាល​ដល់​ជាង​ ​៣​,​០​០​០​ ​ក្បាល​នា​ពេល​បច្ចុប្បន្ន​។​សម្រាប់​ ​F​F​RC ​លោក​បាន​និយាយ​ថា​ ​មជ្ឈមណ្ឌល​បាន​នឹង​កំពុង​ជួយ​ដល់​រដ្ឋបាល​ជលផល​ក្នុង​ការស្រាវជ្រាវ​សត្វ​ផ្សោត​ ​និង​ប្រភេទ​ត្រី​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២​០​២​០​។​លើស​ពី​នេះ​ ​លោក​បាន​និយាយ​ទៀត​ថា​ ​រដ្ឋបាល​ជលផល​ក៏បាន​ទទួល​ថវិកា​ពី​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ​ដើម្បី​អនុវត្ត​គម្រោង​ការ​កសាង​សមត្ថភាព​សម្រាប់​ការ​អភិ​រក្ស​សត្វ​ផ្សោត​ទឹកសាប​ ​និង​ជី​វ​ចម្រុះ​ផង​ដែរ​។លោក​បាន​បន្ថែម​ថា​ “​នេះ​គឺជា​សមិទ្ធិ​ផល​ដែល​បង្ហាញ​ថា​កម្ពុជា​ ​និង​ចិន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ ​ហើយ​តែងតែ​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ ​ជាពិសេស​សត្វ​ផ្សោត​ទន្លេមេគង្គ​”​។​​លោក​បាន​បន្ត​ថា​ “​ខ្ញុំ​សង្ឃឹម​ថា​ ​យើង​នឹង​បន្ត​ទទួល​បាន​ជំនួយ​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ (​ពី​ប្រទេស​ចិន​) ​ដើម្បី​យើង​អាចប​ន្ត​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​និង​ជី​វ​ចម្រុះ​ផ្សេងៗ​ទៀត​”​។​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួលរង​ការ​គំរាមកំហែង​ជិត​ផុតពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិ​រក្ស​ធម្មជាតិ​ ​ដែល​ហៅ​កាត់​ថា​ ​I​UCN ​ក្នុង​ឆ្នាំ​២​០​០​៤​។​លោក​បាន​លើកឡើង​ទៀត​ថា​ ​ជម្រក​សត្វ​ផ្សោត​នៅ​លើ​ដង​ទន្លេមេគង្គ​មាន​ប្រវែង​ ​១​៩​០​ ​គីឡូម៉ែត្រ​ ​ចាប់ពី​កោះត្រល់​ទល់មុខ​ទីរួមខេត្ត​ក្រចេះ​ ​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ​។​
លោក​បាន​បន្ថែម​ថា​ ​សត្វ​ផ្សោត​ប្រមាណ​ ​៨​៩​ ​ក្បាល​រស់នៅ​ក្នុង​ផ្នែក​ប្រទេស​កម្ពុជា​នៃ​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​កើន​ឡើង​ចំនួន​ ​៩​ ​ក្បាល​ពី​ ​៨​០​ ​ក្បាល​ក្នុង​ឆ្នាំ​ ​២​០​១​៥​ ​។​ “​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​សម្បត្តិ​ជាតិ​ ​ហើយ​វា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​”​។​លោក​បាន​និយាយ​ទៀត​ថា​ ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សត្វ​ផ្សោត​ ​ជាពិសេស​កូន​ផ្សោត​ ​គឺ​ការ​នេសាទ​ខុសច្បាប់​ ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា​សំណាញ់​ ​និង​មង​ ​ដើម្បី​ចាប់ត្រី​ផ្សេងទៀត​ក្នុង​តំបន់​អភិ​រក្ស​ផ្សោត​។​​លោក​បាន​បន្ត​ថា​ “​សំណាញ់​មង​ជា​ឧបករណ៍​នេសាទ​មួយ​ប្រភេទ​ដែល​អាច​សម្លាប់​សត្វ​ផ្សោត​បាន​យ៉ាង​ងាយ​”​។​ ​ទោះបីជា​ជម្រក​របស់​ពួកគេ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ក៏ដោយ​ ​ក៏​អ្នកនេសាទ​មួយ​ចំនួន​នៅតែ​ដាក់​ពង្រាយ​សំណាញ់​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​អភិ​រក្ស​សត្វ​ផ្សោត​។​លោក​បាន​បន្ថែម​ថា​ ​ដើម្បី​ទប់​ស្កាត់​ការ​នេសាទ​ខុសច្បាប់​ ​ឆ្មាំ​ទន្លេ​ចំនួន​ ​៧​២​ ​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅកាន់​ស្ថា​នី​យ៍​ចំនួន​ ​១​៦​ ​ដើម្បី​ល្បាត​ជម្រក​សត្វ​ផ្សោត​ជាប្រចាំ​៕X​in​h​u​a​/KhmerTimes
Powered by Blogger.