កម្ពុជា​ជូន​ដំ​ណឹងឲ្យប្រុង​ប្រ​យ័ត្ន!ឈ្មោះ​តាលីម

 ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន! កម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ឈ្មោះតាលីម(TALIM)និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។

រូបតំណាងសហការី
ចំណែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសហ្វីលីពីនសម្ពាធទាបសកម្មមួយនឹងអាចវិវត្តជាព្យុះថ្មីមួយទៀតពេលចូលដល់ភាគខាងជើងប្រទេសហ៊្វីលីពីន ។នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៣នេះ។ អាស្រ័យដូចនេះសូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។



Powered by Blogger.