សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឱ្យបញ្ឈប់លុបចោលទាំងស្រុង Accoun Tik Tok ដែលយកឈ្មោះសម្ដេចទៅប្រើប្រាស់ បើមិនដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនអាចលើកលែងនោះទេ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2CQptkd_tS3N4kewxAlrFVcqZQWIEfX5CfqdzGnUmKqN-rqZxl0cgxzuKT89LI8_ed8xrHZ2Q247HC-jRaXlcTRfbSIjAFlBLCC6_Y0nQRVQvwkYcpe5MtDAkYeusupj6KH_ZacaVbrIaOb6BLLWFqALZ0SD99UBZhJYkcSNJBiW0kPRC9xWbva26tAul/w640-h360/cam--17-10-2022asianews.jpg) |
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។asianews |
ក្នុងសារជាសំឡេងតាមតេឡេក្រាមមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនបងប្អូន ដែលបានយកឈ្មោះសម្ដេចទៅបង្កើត Account Tik Tok នោះ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា សម្ដេចគិតថា បងប្អូនពិតជាមិនមានបំណងអាក្រក់ណាមួយចំពោះសម្ដេចទេ។ ក៏ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ប្រសិនបើមានការធ្វេសប្រហែសយើងឃើញរាប់សិបគណនីក្លែងក្លាយដែលយកឈ្មោះសម្ដេចទៅប្រើ។ ដូច្នេះសម្ដេចបានស្នើសុំឱ្យលុបចោលទាំងអស់ មិនថារូបភាពណាទេ។ បើមិនដូច្នោះទេ សម្ដេចនឹងចាត់វិធានការចាំបាច់នានា ដើម្បីធានាថាណ គណនី Tik Tok ឈ្មោះសម្ដេច ហ៊ុន សែន គឺមានតែសម្ដេចតែម្នាក់តែប៉ុណ្ណោះសូម្បីតែសម្ដេច ហ៊ុន សែន ហ្វេ្រន ក៏មិនឱ្យមានដែរ។ សម្ដេចបញ្ជាក់ថា សម្ដេចមិនចាំបាច់មានជាផេកណា ជាគណនីគាំទ្រនោះទេ។ប៉ុន្តែសម្ដេចត្រូវការភាពជាក់លាក់មួយ នៃការធ្វើសកម្មភាពដោយផ្ទាល់ជាគណនីយរបស់សម្ដេច។ សម្ដេចប្រសាសន៍បន្ត ដោយស្នើឱ្យប្រភេទ Accoun Tik Tok ក្លែងក្លាយ ដែលយកឈ្មោះសម្ដេចទៅប្រើបញ្ឈប់លុបចោលទាំងស្រុង នូវគណនីយដែលយកឈ្មោះសម្ដេចទៅប្រើនេះដែលវានឹងបង្កើតឱ្យមានការភ័ន្តច្រឡំមួយយ៉ាងធំ។ ដូច្នេះស្នើឱ្យជំនួយការរបស់សម្ដេចធ្វើការបន្ទាន់ ជាមួយនិងក្រុមហ៊ុន Tik Tok ក៏ដូចជា បងប្អូនដែលទទួលបាននូវសារសំឡេងនេះហើយត្រូវលុបចោលជាបន្ទាន់ បើមិនដូច្នោះទេសម្ដេចនឹងចាត់ការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះវាអាចនឹងមានការយល់ខុស នៅពេលដែលបង្ហោះសារឬបង្ហោះរូបភាពចេញទៅតាមរយៈគណនីដែលប្រើឈ្មោះសម្ដេច។សម្ដេចបានគូសបញ្ជាក់ទៀតថា ឥឡូវនេះសម្ដេចចេញមកប្រើប្រាស់ Accoun Tik Tok របស់សម្ដេចផ្ទាល់ គឺសម្ដេចនឹងបង្ហោះខ្លួនឯងឬជំនួយការរបស់សម្ដេចចូលបង្ហោះ ។ប៉ុន្តែភាគច្រើនសម្ដេចនឹងបង្ហោះខ្លួនឯង តាមរយៈសារខ្លីៗឬ ក៏រូបភាពខ្លីៗ ទៅតាមចិត្តចង់របស់សម្ដេច។ព្រោះគ្មានអ្នកណាមកត្រួតត្រាសម្ដេច មកតាមដានលើរឿងរ៉ាវរបស់សម្ដេចដូចកាលពីពេលមុននោះទៀតទេ។ ដូច្នេះ សម្ដេចគិតថាបងប្អូនទាំងនោះមិនមានចិត្តអាក្រក់ និងមិនមានបំណងអាក្រក់ណាមួយទេស្រឡាញ់សម្ដេច ។ប៉ុន្តែបានយកឈ្មោះសម្ដេចទៅប្រើ ទៅលើ Account Tik Tok របស់ខ្លួន។ អីចឹងសូមឱ្យបងប្អូនយកចិត្តទុកដាក់លុបចោលជាបន្ទាន់ ហើយធ្វើនៅក្នុងថ្ងៃនេះតែម្ដង ដោយមិនរង់ចាំពេលណាទេ។ បងប្អូនដែលមិនអាចដូរឈ្មោះបាន ត្រូវលុបចោល បងប្អូនដែលមិនចង់លុប ត្រូវដូរឈ្មោះចេញ កុំទុកឈ្មោះសម្ដេចឱ្យសោះ សូម្បីតែ សម្ដេច ហ៊ុន សែន ហ្វ្រេន ក៏ត្រូវតែលុបចោលដែរ គឺមិនត្រូវទុកនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា រាប់សិបគណនីបែបនេះ គឺមិនអាចទទួលយកបានទេវាបង្កើតឱ្យមានបញ្ហាភ័ន្តច្រឡំក្នុងចំណោមអ្នកប្រើប្រាស់Tik Tok ដូចគ្នា៕AKP
Post a Comment